Connect with us

ព័ត៌មានជាតិ

សាលាអន្តរជាតិ CIA First បាន​កៀរគរទុនប្រមាណ១០លានដុល្លារពីផ្សារហ៊ុន​ជាលើកទី២

បានផុស

នៅ

ក្រុ​មហ៊ុន អាយអេ ហ្វីស អ៊ិនធើណេសិនណល ស្គូល (CIA First International School) ដែលជាសាលាអន្តរជាតិឯកជនបានធ្វើការបោះផ្សាយជាផ្លូវការនៃសញ្ញាបណ្ណសាជីវកម្មមានបុគ្គលធានាដោយបាន​ប្រមូល​ទុនប្រមាណ១០លានដុល្លារពីផ្សារមូលបត្រកម្ពុជា (CSX) ដែលនេះជាការកៀរគរទុនជា​លើកទី២​​​​​របស់ខ្លួនតាមរយៈផ្សារហ៊ុនដើម្បីយកទៅធ្វើការសាងសង់សាខាថ្មី និងការវិនិយោគពាក់ព័ន្ធនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CSX ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិ​ នៅ​CSX ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ​ទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ។ ​ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នួល ជាសាលាអន្តរជាតិឯកជនដែល ផ្តល់សេវាអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ ថ្នាក់វិទ្យាល័យ តាមស្តង់ដារអន្តរជាតិ។

«ក្រុ​មហ៊ុន អាយអេ ហ្វីស អ៊ិនធើណេសិនណល ស្គូល ​ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សញ្ញាបណ្ណ សាជីវកម្មមានបុគ្គលធានា របស់ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នួល ត្រូវបានចុះបញ្ជីលក់ជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា។

បើយោងតាម CSX ៖« ក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនបានសម្រេចនូវការបោះផ្សាយ និងចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើកទី២ ដែលមានឈ្មោះថា “សញ្ញាបណ្ណមានបុគ្គលធានា ស៊ីអាយអេ ហ្វីស ២” ដោយមានបុគ្គលធានាពីសំណាក់ មូលនិធិធានាឥណទាន និង ជំរុញការវិនិយោគ (Credit Guarantee and Investment Facility) ជាមួយទំហំបោះផ្សាយសរុបប្រមាណ ៤០,១១ ប៊ីលានរៀល (ប្រមាណ ១០លានដុល្លារអាមេរិក) និងតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយឯកតា»។

សម្រាប់សញ្ញាបណ្ណនេះមាន ឥណប្រតិទានចំនួន៥ឆ្នាំ (២០២៥-២០៣០) ជាមួយអត្រាគូប៉ុង ៥.៦០% ក្នុងមួយឆ្នាំ និងការទូទាត់ រៀងរាល់ឆមាស។ ចំពោះសញ្ញាបណ្ណនេះ រេតតឹង អេជេនស៊ី អហ្វ (ខេមបូឌា) ម.ក បានផ្តល់ចំណាត់ថ្នាក់ឥណទាន “khAAA” ដែលបង្ហាញក្នុងបរិបទកម្ពុជានូវ ​សមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចផ្នែកធ្វើខ្លួន។ ​

ក្រុមហ៊ុន ស៊ីអាយអេ ហ្វីស អ៊ិនធើណេសិនណល ស្នូល បានធ្វើការបោះផ្សាយលក់សញ្ញាបណ្ណមានបុគ្គលធានា សម្រាប់វិនិយោគិនគុណវុឌ្ឍលើកទី១ និងបានចុះបញ្ជីនៅផមក កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ជាមួយនឹងទឹក ប្រាក់កៀរគរពីវិនិយោគិនគុណវុឌ្ឍសរុបប្រមាណជា ១០លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ឡាវបញ្ជូនកងទ័ព​៣៣នាក់ទៅ​ជួយមី​យ៉ាន់​ម៉ាក្នុងហេតុការណ៍គ្រោះរញ្ជួយដី​​ដ៏​ប្រល័យ​

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តគោល ៧ ធំៗ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រុមហ៊ុនឯកជនពីរសហការគ្នាក្នុងផ្តល់គម្រោង​ហិរញ្ញប្បទានសាជីវកម្មនៅកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

ជប៉ុន ចង់បង្កើតសាលារៀននៅភ្នំពេញ ដើម្បីគាំទ្រវិស័យអប់រំ និងផ្តល់ឱកាសការងារដល់យុវជនកម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋាភិបាលកូរ៉េ គ្រោងនឹងសង់អគារមន្ទីរពេទ្យថ្មីទំនើបកម្ពស់ ៥ ជាន់ តម្លៃ ១៦ លានដុល្លារ នៅចុងឆ្នាំ ២០២៥ នេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម