Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងកាត់បន្ថយរយៈពេលស្នាក់នៅគ្មានទិដ្ឋាការមកត្រឹម ៣០ ថ្ងៃ

បានផុស

នៅ

​ក្រសួងទេសចរណ៍ និងកីឡា​ថៃ បាន​ឱ្យដឹង​ថា​ ​ក្រសួងការបរទេស​​គ្រោង​នឹង​កាត់បន្ថយរយៈពេលនៃការស្នាក់នៅដោយ​មិន​ប្រើទិដ្ឋាការរបស់ជនបរទេស​ ​ពី ៦០ ថ្ងៃ មកនៅត្រឹម ៣០ ថ្ងៃ ដើម្បីជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹង​ប្រែង​ទប់ស្កាត់ហានិភ័យនៃអាជីវកម្មខុសច្បាប់​របស់ឧក្រិដ្ឋជន​។ នេះបើតាម​ការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក​ Sorawong Thienthong ​ក្រសួងការបរទេសបានទទួលស្គាល់បញ្ហា​ ​តាម​អ្វីដែល​ក្រសួង​បាន​ពិភាក្សាយ៉ាង​គ្រប់ជ្រុងជ្រោយ​ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក​។

លោក​បន្ត​ថា ​គ្រប់ភាគី​ទាំងអស់បានយល់ព្រម​លើការ​កាត់បន្ថយរយៈពេលនៃការស្នាក់នៅ​ពី ៦០ ថ្ងៃមក ៣០ ថ្ងៃ សម្រាប់ពលរដ្ឋមកពីប្រទេសដែល​ទទួល​បាន​ការលើកលែងទិដ្ឋាការ​របស់​រដ្ឋាភិបាល​ថៃ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវ​មាន​ការ​ពិភាក្សាជាមុនសិន មុន​នឹងប្រកាសជាផ្លូវការនូវការកែសម្រួលបទប្បញ្ញត្តិនេះ។

គួរ​គូស​បញ្ជាក់ថា​ ចាប់តាំងពីខែកក្កដាឆ្នាំ ២០២៤ មក​ រដ្ឋាភិបាលថៃ​បានអនុញ្ញាតឱ្យ​ជនបរទេស​កាន់លិខិតឆ្លងដែនមកពី ៩៣ ប្រទេស ឱ្យ​ចូលប្រទេសថៃ​ក្នុង​គោលបំណងទេសចរណ៍ មិន​ឱ្យលើសពី ៦០ ថ្ងៃ។ ​

​យ៉ាងណា​មិញ ប្រតិបត្តិករទេសចរណ៍ថៃ បានសម្តែងការព្រួយបារម្ភលើរយៈពេល​នេះ ដោយសារអ្នកទេសចរ​ស្នាក់នៅយូរ​ ជាធម្មតា​ប្រើ​ពេល​នៅ​ថៃជាមធ្យមត្រឹមតែ ១៤-២១ ថ្ងៃប៉ុណ្ណោះ ខណៈទេសចរ​រយៈពេល​ខ្លី ស្នាក់នៅ​តិចជាង ២ សប្ដាហ៍ ឬ​ប្រហែល​ ៧ ថ្ងៃ​ជាមធ្យម។ ​ពួកគេបារម្ភថា​ ឧក្រិដ្ឋជនអាចប្រើ​ប្រាស់គោលនយោបាយ​លើកលែងទិដ្ឋាការ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម​របស់​ខ្លួន​។

ការទាមទារ​ឱ្យ​ក្រសួងការបរទេស​ថៃកាត់បន្ថយ​រយៈពេល​ស្នាក់នៅរបស់ជនបរទេស​ ផ្ទុះឡើង​ក្រោយ​ពេល​មាន​ករណីជួញដូរ​មនុស្ស​លើតួសម្ដែង​ចិន​ទៅមីយ៉ាន់ម៉ា ដោយឆ្លងកាត់ប្រទេសថៃ។ ការណ៍នេះ​ បង្ក​ផលប៉ះពាល់ដល់​ទេសចរណ៍របស់​ប្រទេស​ ដោយ​ធ្វើឱ្យ​ជនជាតិចិន​ជាច្រើន​លុបចោល​ដំណើរកំសាន្ត​នៅថៃ​ទ្រង់ទ្រាយធំ ដោយព្រួយបារម្ភពីសុវត្ថិភាព​។ ជាការឆ្លើយតប អាជ្ញាធរ​ថៃបាន​បើកការបង្រ្កាបទ្រង់ទ្រាយធំលើបណ្ដាញ​ជួញដូរ​មនុស្ស​ រួមទាំង​តាម​មជ្ឈមណ្ឌល​បោកប្រាស់អនឡាញតាមព្រំដែន​នៃប្រទេសជិតខាង ដូចជា​មីយ៉ាន់ម៉ាជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម