ព័ត៌មានជាតិ
សហគមន៍ដាំបន្លែក្នុងស្រុកមួយគ្រោងនាំចេញបន្លែចម្រុះឱ្យបាន ៥ តោនក្នុងមួយថ្ងៃលក់លើ ទីផ្សារ
លោក ហ៊ុន វត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានផែនការគ្រោងនាំចេញបន្លែចម្រុះក្នុងផ្ទះសំណាញ់ឱ្យបាន ៥ តោន ក្នុងមួយថ្ងៃលក់លើទីផ្សារ ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីបរទេស។

ថ្លែងមកកាន់កម្ពុជាថ្មី លោក ហ៊ុន វត្ថា បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍របស់លោក ក្នុងមួយថ្ងៃ អាចផ្គត់ផ្គង់បន្លែចម្រុះបានប្រមាណ ២ តោន ទៅ ២ តោន កន្លះ ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដូច្នេះ ដើម្បីឱ្យស្របទៅតាមតម្រូវការទីផ្សារ លោក មានផែនការ ធ្វើយ៉ាងណានៅដើម ឬចុងឆ្នាំ២០២៦ នឹងនាំចេញបន្លែចម្រុះក្នុងផ្ទះសំណាញ់ឱ្យបាន ៥ តោនក្នុងមួយថ្ងៃ។
លោកថា ដោយសារតែបច្ចុប្បន្នសហគមន៍ពន្លឺថ្មីពេជ្រចិន្តា មានផ្ទះសំណាញ់ប្រមាណជាង ៥០០ ខ្នងប៉ុណ្ណោះសម្រាប់ដាំបន្លែចម្រុះដែលមានប្រមាណជាង ១០ មុខ ដែលធ្វើឱ្យការនាំចេញនៅមានកម្រិតនៅឡើយ។ ដូចេ្នះ ដើម្បីបង្កើនការនាំចេញលោកគ្រោងធ្វើផ្ទះសំណាញ់បន្ថែមឱ្យបានប្រមាណ ១ ពាន់ខ្នង សំដៅធ្វើយ៉ាងណា ឱ្យសហគមន៍អាចនាំចេញបន្លែបាន ៥ តោនក្នុងមួយថ្ងៃដើម្បីលក់លើទីផ្សារ ព្រោះប្រសិនបើផ្ទះសំណាញ់ អាចពង្រីកបន្ថែមឱ្យបាន ១ ពាន់ខ្នងមែននោះសហគមន៍នឹងអាចរ៉ាប់រងបន្លែបាន ៥ តោនក្នុងមួយថ្ងៃលក់លើទីផ្សារ។

គម្រោងពង្រីកផ្ទះសំណាញ់ឱ្យបាន ១ ពាន់ខ្នងនេះ ម្ចាស់សហគមន៍រូបនេះ បានបញ្ជាក់ថា អាចនឹងសម្រេចតាមផែនការនៅដើម ឬចុងឆ្នាំ២០២៦ ប្រសិនបើសហគមន៍ទទួលការសហការគម្រោង ហើយកសិករក៏មានភាពមុតមាំនៅក្នុងការដាំដុះ ព្រោះសហគមន៍ក៏ត្រូវការពឹងផ្នែកលើចំនួនកសិករដែលចូលរួមដែរ។
កសិករខ្លះ ដោយបានមើលឃើញផលចំណេញពីការបន្លែធៀបទៅនិងដំណាំផ្សេងៗ ក៏បាននាំគ្នាបង្កើនការធ្វើរោងដាំបន្លែបន្ថែម និងកសិករខ្លះទៀត ក៏បានផ្លាស់ប្តូរ និងកាត់បន្ថយពីការដាំដុះដំឡូងម៉ី ពោត មួយចំណែក យកមកដាំដុះបន្លែ វិញ។
បើយោងតាមក្រសួងកសិកម្ម ប្រទេសកម្ពុជាបានធ្វើការចំណាយប្រាក់ប្រមាណជា២០០លានដុល្លារលើការនាំចូលបន្លែពីបរទេសក្នុង១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោក ហ៊ុន វត្ថា បានបន្តថា ជាគោលដៅបច្ចុប្បន្ន សហគមន៍បាននិងកំពុងអនុវត្តគម្រោង ដោយមានប្រមាណ ២១០ ខ្នង សម្រាប់ពលរដ្ឋ ៧០គ្រួសារ ដូច្នេះអាចថាឆ្នាំ២០២៥ នេះ ផ្ទះសំណាញ់នឹងកើនដល់ ៧០០ខ្នង ហើយនៅឆ្នាំ២០២៦ និងថែមប្រមាណ ៣០០ខ្នងបន្ថែមទៀត ដើម្បីឱ្យគ្រប់ចំនួន ១ពាន់ខ្នង។
ក្នុងការដាំដុះបន្លែម្ចាស់សហគមន៍រូបនេះបានមើលឃើញថា ដំណាំល្អដែលនឹងមានតម្រូវការទីផ្សារ ហើយពលរដ្ឋគួរដាំ មានដូចជា ស្ពៃក្តោប ខាត់ណាដើម ផ្កាខាត់ណាស, ផ្កាខាត់ណាខៀវ ស្ពៃក្រញាញ់ ស្ពៃតឿ ជាដើម។ បើទោះបីជា នៅក្នុងចំណោមបន្លែខ្លះ មិនសូវលក់បានតម្លៃថ្លៃពិតមែន តែវាមានតម្រូវការទីផ្សារល្អ ហើយជាតម្លៃមួយដែលកសិករអាចទទួលយកបាន៕

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ២ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង