Connect with us

សេដ្ឋកិច្ច

កម្ពុជា-ចិនដាក់ឱ្យប្រើប្រាស់ផ្លូវដឹកជញ្ជូនថ្មី កាត់បន្ថយការចំណាយ និងពន្លឿនពេលវេលា ៥០%

បានផុស

នៅ

កំពង់ផែខេត្តកោះកុង និងកំពង់ផែ Fangchenggang របស់ប្រទេសចិន បានដាក់ឱ្យដំ​ណើរការ​ខ្សែ​សង្វាក់ត្រជាក់ និងទំនិញទូទៅ ដើម្បីសម្រួលការរក្សាគុណភាពទំនិញ និងជំរុញ​ការ​ធ្វើ​ពាណិ​ជ្ជ​កម្មរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ ២០២៥ នេះថា ទូត្រជាក់មានគោលដៅរក្សាទុកកសិផលមួយចំនួន ដែលត្រូវការ​សី​តុណ្ហ​ភាពថេរ គឺរក្សាគុណភាពដើមពេលដែលទៅដល់ទីផ្សារ។

លោក ឡោ វិចិត្រថ្លែងថា៖ «ឧទាហរ​ណ៍ថា Strawberry វាងាយខូច បើសិនជាយើងអត់មានទូត្រជាក់ យើង​ប្រើទូធម្មតា ទម្រាំតែវាដឹក​ទៅ​ដល់​ប្រទេសចិន វាខូចគុណភាព និងបាត់គុណភាពដើម»។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា​ បានអះអាងថា ផ្លូវ​ខ្សែ​សង្វាក់ត្រជាក់ និងទំនិញទូទៅ​ពីកំពង់ផែ Fangchenggang ប្រទេសចិនទៅកាន់​កំពង់​ផែ​កោះ​កុង​ ប្រទេសកម្ពុជា ខ្សែដំណើរមានរយៈពេល ៧ ថ្ងៃ អាច​កាត់​បន្ថយ​ពេល​វេលាដឹកជញ្ជូនបានជាង ៥០% និងថ្លៃដឹកជញ្ជូនជាង 20%។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍​ថា​ ការតភ្ជាប់​ក្នុង​តំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម​ គឺជាអាទិភាពចម្បងរបស់កម្ពុជា។ «ហេតុនេះ គន្លឹះ​គឺ​ស្ថិត​នៅ​លើ​ការពង្រឹង​សមត្ថ​ភាពរបស់យើង»។ 

លោករដ្ឋមន្ត្រីលើកឡើងថា៖ «អាទិភាពទាំងនេះ​ អាចជួយពង្រឹង​ជំហរ​របស់​កម្ពុជាឱ្យ​ដើរ​តួជាតួ​អង្គ​សំខាន់មួយក្នុងការតភ្ជាប់គ្នា​ក្នុងតំបន់ និង​ជំរុញ​ពាណិជ្ជកម្មតាមខ្សែច្រវាក់​ផ្គត់ផ្គង់ពិភពលោក»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២២ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម