Connect with us

ព័ត៌មានអន្ដរជាតិ

BYD ​បង្ហាញ​ពីប្រព័ន្ធសាកថ្ម EV រហ័ស ឱ្យពេញត្រឹមរយៈពេល ៥ នាទី

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន​ BYD បានបង្ហាញប្រព័ន្ធសាកថ្មថ្មីសម្រាប់រថយន្តអគ្គិសនី (EV) ​ដែល​អាច​សាកថ្មបានលឿនរហ័ស​ដូចការបញ្ចូលសាំង​របស់​រថយន្តធម្មតា។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធថ្មី អាច​សាកថ្ម EV ឱ្យ​ពេញ​ត្រឹមតែរយៈពេល ៥ នាទី ដែល​អាច​ឱ្យ​បើកបរ​បាន​ក្នុងរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ដូច​បាន​សាកល្បង​លើរថយន្ត EV ​ប្រភេទស៊ីដានថ្មី ម៉ាក Han L ​​របស់ BYD។ ក្រុមហ៊ុន​គ្រោង​នឹង​ចាប់​ផ្តើម​លក់​រថយន្ត​ ដែល​មាន​បច្ចេកវិទ្យា​សាកថ្មរហ័សនេះ ​នៅ​ខែ​ក្រោយ។

ការសាកថ្មរថយន្តលឿនដូចចាក់សាំងរថយន្ត អាចបញ្ចុះបញ្ចូលអ្នកបើកបរ​ឱ្យប្តូរទៅប្រើអគ្គិសនី។ ​បច្ចេកវិទ្យាថ្មីរបស់ BYD ដែលនឹងប្រើប្រាស់ក្នុងរថយន្ត EV​ នាពេលអនាគតជាច្រើននោះ​ អាចជួយបង្កើន​ភាព​ខ្លាំង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្ត​ Tesla ដែល​កំពុងរាយការណ៍ពីការលក់ធ្លាក់ចុះទាំងនៅចិន​ និងនៅអឺរ៉ុប។​

BYD គ្រោងនឹងសាងសង់ស្ថានីយសាកថ្មជាង ៤ ០០០ នៅទូទាំងប្រទេសចិន សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវ EV ជំនាន់ថ្មីរបស់ខ្លួន ក៏ដូចជា​បម្រើ​ដល់​ប្រព័ន្ធសាកថ្មរហ័ស ​ប៉ុន្តែមិន​បង្ហើប​ពី​ពេលវេលា ឬតម្លៃនៃការវិនិយោគនៅឡើយ​ទេ។ ​​

គេ​មើល​ឃើញថា​ បច្ចេកវិទ្យាសាកថ្ម​រហ័សរបស់ BYD នឹង​មាន​ប្រៀប​ជាង​ប្រព័ន្ធសាកថ្មរបស់ Tesla គឺ Superchargers ដែល​អាច​សាកថ្មសម្រាប់ការ​បើកបរ​ប្រវែង​​ ២៧៥ គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល ១៥ នាទី។ ទោះជាយ៉ាងណាក៏ដោយ​ Tesla នាំមុខគេ​លើ​បណ្ដាញសាកថ្មរហ័សបែបនេះនៅទូទាំងពិភព​លោក ប្រមាណ ៦៥ ០០០ កន្លែងរួច​ហើយ។ ប្រព័ន្ធសាកថ្មរហ័សរបស់​ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ឯណោះវិញ​ អាច​សាកថ្ម​សម្រាប់​រយៈចម្ងាយ ៣២៥ គីឡូម៉ែត្រ ដោយ​ប្រើពេល​ត្រឹម ១០ នាទី។

BYD បាន​ចាប់ផ្ដើម​ឆ្នាំ ២០២៥ ប្រកប​ដោយ​ភាព​វិជ្ជមាន​ ដោយការ​លក់រថយន្តដឹកអ្នកដំណើរបានជាង ៣១៨ ០០០ គ្រឿង កាលពីខែ​កុម្ភៈ​ ពោលគឺកើន​ឡើង ​១៦១ ភាគរយ ធៀន​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ គឺ​ជាក្រុមហ៊ុនផលិតរថយន្តកំពូលនៅ​ចិន ​ដោយ​មានចំណែកទីផ្សារជិត ១៥ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម