Connect with us

សេដ្ឋកិច្ច

ការលក់រាយមានកំណើនតិចតួចនៅថ្ងៃធម្មតា ប៉ុន្តែសម្បូរភ្ញៀវចុងសប្ដាហ៍

បានផុស

នៅ

បណ្តាអាជីវករដែលជាអ្នកលក់សម្លៀកបំពាក់ និងអ្នកលក់សម្ភារៈប្រើប្រាស់ទូទៅ ស្ថិតនៅក្នុងផ្សារអូរឫស្សី រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ស្ថានភាពការលក់ដូររបស់ពួកគាត់រយៈពេលចុងក្រោយនេះ សម្រាប់ថ្ងៃធម្មតាហាក់ពុំសូវមានកំណើនគួរឱ្យកត់សម្គាល់ឡើយ តែសម្បូរភ្ញៀវនៅថ្ងៃចុងសប្ដាហ៍វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សរ សុខខេង អាយុ៥៤ឆ្នាំ ជាអាជីវករលក់ទៀនធូប និងសម្ភារទូទៅ ក្នុងផ្សារអូរឫស្សី បានប្រាប់ កម្ពុជាថ្មី ថា ការប្រកបរបរលក់ដូរនៅតូបរបស់លោក រយៈពេលចុងក្រោយនេះ ស្ថានភាពទូទៅរៀងស្ងាត់ភ្ងៀវបន្ដិច សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ តែសម្បូរភ្ងៀវដើរទិញទំនិញ នៅថ្ងៃចុងសប្ដាហ៍។

លោកបន្ដថា ស្របពេលសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងដូចដែរបានដឹងគ្រប់គ្នាហើយនោះ សម្រាប់លោកផ្ទាល់ ឬអាជីវករដទៃទៀត សុទ្ធសឹងតែជួបបញ្ហាប្រឈមដូចៗគ្នា នេះក៏ព្រោះតែការលក់ដូរមិនសូវដាច់ ខណៈអតិថិជនភាគច្រើននាំគ្នាដើរផ្សារបានតែថ្ងៃសៅរ៍ និងអាទិត្យ។

លោកសុខខេង បានឱ្យដឹងទៀតថា៖« មូលហេតុដែលបច្ចុប្បន្ននេះ តាមផ្សារនានា មិនសូវសម្បូរភ្ញៀវ ឬអតិថិជន មិនមែនមកពីបញ្ហាសេដ្ឋកិច្ចតែមួយមុខទេ តែវាមកពីការប្រែប្រួលផ្នត់គំនិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ស្របពេលមានកំណើននៃការលក់ទំនិញ និងសម្ភារៈទូទៅ ក៏មានច្រើនតាមរយៈអនឡាញជាដើម។ កត្តាទាំងនេះហើយ ដែលអាជីវកររូបនេះ ហ៊ានអះអាងថា តាមផ្សារមិនសូវសម្បូរភ្ញៀវដើរទិញទំនិញច្រើនដូចកាលពីពេលកន្លងទៅ»។

មិនខុសគ្នាពីអាជីវករខាងលើ អ្នកស្រី ដាលីន អ្នកលក់សម្ភារៈប្រើប្រាស់ទូទៅ ក្នុងផ្សារអូរឫស្សី ក៏បានប្រាប់ឱ្យដឹងដូចគ្នាដែរថា នៅតូបរបស់អ្នកស្រី ជាទូទៅថ្ងៃធម្មតារៀងស្ងាត់អតិថិជនបន្ដិចដែរ តែមានម៉ូយចាស់ៗដែលស្គាល់ក៏បាន​មក​​ទិញអីវ៉ាន់របស់អ្នកស្រី​បានមួយចំនួន ផងដែរ។

អ្នកស្រី បន្តថា សម្រាប់ថ្ងៃចុងស​ប្ដាហ៍វិញ អ្នកស្រី សង្កេតឃើញថា សម្បូរទាំងអតិថិជនចាស់ និងអតិថិជនថ្មី ដើរផ្សារតាំងពីព្រឹករហូតដល់ល្ងាច ចំណែកការលក់ដូររបស់អ្នកស្រី និងអាជីវករដទៃ ក៏មានភាពល្អប្រសើរ ផងដែរ។

ទាក់ទងនឹងបញ្ហានេះ លោក ឡយ ស៊ាងអាង ប្រធានផ្សារអូរឫស្សី ក៏បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៨ ខែមីនា នេះដែរថា សកម្មភាពលក់ដូររបស់អាជីវករផ្សារទាំងមូល សម្រាប់ពេលបច្ចុប្បន្ននេះ ថ្ងៃធម្មតាដូចជាថ្ងៃចន្ទ ដល់សុក្រ កន្លែងខ្លះក៏លក់ដាច់ ចំណែកកន្លែងខ្លះទៀតក៏រៀងស្ងាត់ ពោលគឺដាច់ទៅដោយមុខទំនិញរបស់អាជីវករនីមួយៗ។

ដោយឡែក ថ្ងៃចុងសប្ដាហ៍ លោកក៏សង្កេតឃើញថា សម្បូរភ្ញៀវ និងអតិថិជន ដើរផ្សារទិញទំនិញ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត យ៉ាងច្រើនកុះករ ផងដែរ។

លោក ស៊ាងអាង បានបញ្ជាក់ទៀតថា៖ «ប្រសិនបើយើងធ្វើការប្រៀបធៀបទៅកាលពីមុនការផ្ទុះនូវជំងឺកូវីដ-១៩ ស្ថានភាពការលក់ដូររបស់អាជីវករទូទៅក្នុងផ្សារអូរឫស្សី ឃើញថាមានភាពល្អប្រសើរខ្លាំង ផ្ទុយទៅវិញ ចូលមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ ការលក់ដូរបស់អាជីវកទូទៅមានភាពល្អប្រសើរបានតែថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យទាន ចំណែកថ្ងៃធម្មតាគឺរៀងស្ងាត់ភ្ងៀវបន្ដិចហើយ»៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម