ព័ត៌មានអន្ដរជាតិ
អាមេរិកហាមឃាត់ការប្រើប្រាស់ DeepSeek លើឧបករណ៍រដ្ឋាភិបាល
ការិយាល័យក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានជូនដំណឹងដល់បុគ្គលិករបស់ខ្លួនកាលពីពេលថ្មីៗនេះថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិតចិន DeepSeek ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រសួងបាននិយាយក្នុងអ៊ីម៉ែលទៅកាន់បុគ្គិលថា៖ «ដើម្បីជួយរក្សាប្រព័ន្ធព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យមានសុវត្ថិភាព ការប្រើប្រាស់ DeepSeek ដែលមានមូលដ្ឋាននៅចិន ត្រូវបានហាមឃាត់នៅគ្រប់ឧបករណ៍រដ្ឋាភិបាលទាំងអស់»។
ក្រសួងបន្តថា៖ «សូមកុំទាញយក ចូលមើល ចូលប្រើកម្មវិធីណាមួយ កម្មវិធីកុំព្យូទ័រ ឬគេហទំព័រដែលទាក់ទងនឹង DeepSeek»។

សមាជិកសភាអាមេរិក លោក Josh Gottheimer និងលោក Darin LaHood បានដាក់សំណើរច្បាប់មួយកាលពីខែកុម្ភៈ ដើម្បីហាមឃាត់ DeepSeek លើឧបករណ៍រដ្ឋាភិបាល។ កាលពីដើមខែនេះ អ្នកទាំង ២ បានជំរុញឱ្យអភិបាលសហរដ្ឋអាមេរិកធ្វើដូចគ្នា។ នៅក្នុងលិខិតមួយចុះថ្ងៃទី ៣ ខែមីនា ពួកគេបានព្រមានថា ការប្រើប្រាស់ DeepSeek អាចចែករំលែកព័ត៌មានរសើបដោយមិនដឹងខ្លួនជាមួយបក្សកុម្មុយនិស្តចិន (CCP) ដែលអាចជាទ្រព្យសម្បត្តិដ៏មានតម្លៃដល់សត្រូវបរទេស។
ប្រតិកម្មទៅនឹងព័ត៌មានចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ប្រទេសចិនប្រឆាំងនឹងការប្រើប្រាស់ហួសហេតុនៃកង្វល់សន្តិសុខជាតិ និងការយកបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ធ្វើនយោបាយ។ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា ចិននឹងការពារយ៉ាងខ្លាំងនូវសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិន៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?