សេដ្ឋកិច្ច
ភ្ញៀវទេសចរជាង ២ លាននាក់ ទៅលេងខេត្តកំពតនៅឆ្នាំ ២០២៤
នៅក្នុងឆ្នាំ ២០២៤ ភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅខេត្តកំពតសរុបចំនួនប្រមាណ ២ លាននាក់ កើនឡើង ៤៦ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងនៅក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ថា ខេត្តកំពត មានសក្ដានុពលពីធម្មជាតិលើវិស័យទេសចរណ៍ ដែលបច្ចុប្បន្ន អាជ្ញាធរខេត្តបានពង្រីកគោលដៅទេសចរណ៍ចំនួន ៤២ កន្លែងទៀត ដែលមានស្រាប់ ដើម្បីស្រូបយកទេសចរណ៍ជាតិ និងអន្តរជាតិ។
លោកបញ្ជាក់ថា ខេត្តកំពតមានការរីកចម្រើនលើផ្នែកវស័យទេសចរ ដែលបានបម្រើដល់ជីវភាពប្រជាពលរដ្ឋ នៅក្នុងខេត្ត ដោយសារកំណើនទេសចរណ៍។

បើតាមលោក ម៉ៅ ធនិនលើកឡើងថា៖ «ផ្អែកទៅលើសក្ដានុពលទេសចរណ៍នៅក្នុងខេត្តកំពត រដ្ឋបាលខេត្តបានខិតខំ កំពុងកសាងនូវសមិទ្ធិផលបម្រើឱ្យវិស័យទេសចរណ៍ មានដូចជារូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាធំ ឆ្នេរខ្សាច់ប្របមាត់ព្រែក ៣ កន្លែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្សេងៗ ដែលកាន់តែធ្វើឱ្យមានការទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកសម្រាកលំហែយ៉ាងកុះករ។ ឆាប់ៗនេះ ខេត្តកំពតនឹងបង្ហាញសមិទ្ធិផលថ្មីមួយទៀត គឺឧបករណ៍ទឹកផុសរេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌បម្រើទេសចរ»៕


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?