ព័ត៌មានអន្ដរជាតិ
PTT ចាប់ដៃជាមួយក្រុមហ៊ុនជប៉ុន លើគំនិតផ្ដួចផ្ដើមកាត់បន្ថយកាបូន
ក្រុមហ៊ុនថាមពលជាតិថៃ PTT Plc គ្រោងសហការជាមួយក្រុមហ៊ុនជប៉ុនចំនួន២ លើគំនិតផ្តួចផ្តើមមួយដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងអភិវឌ្ឍស្តុកចំណីជីវសាស្រ្តសម្រាប់អាជីវកម្មគីមីឥន្ធនៈ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ PTT សម្រាប់គោលនយោបាយនិរន្តរភាព លោក Ratthakorn Kampanathsanyakorn បានឱ្យដឹងថា ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការចាប់ដៃជាមួយក្រុមហ៊ុនសាជីវកម្មអេឡិចត្រូនិកជប៉ុន Mitsubishi Heavy Industries ដើម្បីសិក្សាការប្រើប្រាស់អ៊ីដ្រូសែនជំនួសឥន្ធនៈហ្វូស៊ីល ក៏ដូចជាបច្ចេកវិទ្យានៃការចាប់យក និងស្តុកទុកកាបូន។
លោកបន្តថា PTT ក៏កំពុងស្វែងរកឱកាស ដើម្បីធ្វើការជាមួយក្រុមហ៊ុនគីមីជប៉ុន Sunyo Petrochemical Industries លើការបង្កើតវត្ថុធាតុដើម ដែលមិនប៉ះពាល់ដល់បរិស្ថាន។
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Mitsubishi Heavy Industries ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ PTT ដើម្បីរួមចំណែកក្នុងយុទ្ធនាការអន្តរជាតិ ប្រឆាំងនឹងការឡើងកំដៅផែនដី ជំរុញប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោក Ratthakorn និយាយថា៖ «យើងមានគោលបំណងកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ ពីអាជីវកម្មក្រោមក្រុមហ៊ុន PTT ដើម្បីសម្រេចបាននូវអព្យាក្រឹតកាបូន»។ ក្រុមហ៊ុនមានគោលដៅអព្យាក្រឹតកាបូន ត្រឹមឆ្នាំ ២០៤០។

គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy Industries កំពុងអភិវឌ្ឍបច្ចេកវិទ្យា ដែលនឹងអនុញ្ញាតឱ្យប្រតិបត្តិកររោងចក្រថាមពល ជំនួសឧស្ម័នធម្មជាតិក្នុងបរិមាណជាក់លាក់ ជាមួយនឹងអ៊ីដ្រូសែនវិញ ដើម្បីបង្កើតអគ្គិសនី។
លោក Tozawa Takashi អនុប្រធានក្រុមហ៊ុន Mitsubishi Heavy Industries សម្រាប់ប្រព័ន្ធថាមពលបាននិយាយថា អ៊ីដ្រូសែននឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ដែលនឹងនាំឱ្យមានតម្រូវការអ៊ីដ្រូសែនកាន់តែច្រើន នៅក្នុងទីផ្សារពិភពលោក។
ក្រៅពីនេះ លោក Ratthakorn បាននិយាយផងដែរថា PTT ចង់ធ្វើការជាមួយក្រុមហ៊ុន Sunyo Petrochemical Industries ដែលមានបំណងផ្គត់ផ្គង់វត្ថុធាតុដើមថ្មី ដែលផលិតពីអំពៅ និងដំឡូងមីដល់រោងចក្រគីមីឥន្ធនៈនៅខេត្ត Rayong ភាគខាងកើត។
លោក Ratthakorn មានប្រសាសន៍ថា៖ «យើងទើបតែចាប់ផ្តើមពិភាក្សាអំពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុន ដោយបើកផ្លូវឱ្យក្រុមហ៊ុន PTT សម្រេចបាននូវគោលដៅបរិស្ថាន»៕

-
សន្តិសុខសង្គម១០ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន