Connect with us

សេដ្ឋកិច្ច

តើរដ្ឋាភិបាលបន្តលើកទឹកចិត្តពន្ធអចលន​ទ្រព្យយ៉ាងណាខ្លះនៅឆ្នាំ២០២៥?

បានផុស

នៅ

ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដី​ធ្លី​មិន​បាន​ប្រើប្រាស់ ជា​ប្រភេទ​ពន្ធ​ប្រចាំ​ ដែល​អ្នក​ជាប់​ពន្ធ​ត្រូវ​បំពេញ​កាតព្វកិច្ច​ប្រកាស និង​បង់​ប្រាក់​ពន្ធ​ ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​កញ្ញា នៃ​ឆ្នាំ​ជាប់​ពន្ធ​នីមួយ​ៗ មាន​ន័យ​ថា សម្រាប់​ឆ្នាំ​២០២៥ ត្រូវ​ដាក់​លិខិត​ប្រកាស​បង់​ប្រាក់​ពន្ធ​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥។​​ នេះបើយោង​អគ្គនាយកដ្ឋាន​ពន្ធដារ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន ពន្ធ​លើ​អចលនទ្រព្យ​អនុវត្ត​តែ​ចំពោះ​តែ​អចលនទ្រព្យ​ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ក្រុង​នៃ​ខេត្ត​នានា​កម្ពុជា​តែ​ប៉ុណ្ណោះ​។

ជាក់ស្តែង​ ​ឆ្នាំ​២០២៥ នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​គោលការណ៍​លើក​ទឹក​ចិត្ត​ពន្ធ​ចំពោះ​ពន្ធ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖

  • អចលនទ្រព្យ​ដែល​មាន​តម្លៃ​តិច​ជាង ឬ​ស្មើ ១០០ ០០០ ០០០ (មួយ​រយ​លាន) រៀល ត្រូវទទួល​បានការ​លើកលែង​ពន្ធ​លើ​អចលនទ្រព្យ
  • អចលនទ្រព្យ​ជា​ប្រភេទដី​កសិកម្ម ដែល​ប្រជាពលរដ្ឋ​កំពុង​បង្កបង្កើនផល និងសំណង់​ដែល​​បម្រើផ្ទាល់ និងអចិន្ត្រៃយ៍​ដល់​សកម្មភាព​កសិកម្ម ដែល​អចលនទ្រព្យ​មាន​ភូមិសាស្ត្រស្ថិតនៅក្នុងរាជធានី និង​ក្រុង​នៃ​ខេត្ត​នានា ដោយ​ពុំចាំ​​បាច់​ភ្ជាប់​លិខិត​​អនុញ្ញាត ឬលិខិត​បញ្ជាក់​អំពី​ការ​ប្រើប្រាស់​ដីធ្លីកសិកម្ម​ពីស្ថាប័ន​​មានសមត្ថកិច្ច​ឡើយ ឱ្យ​​តែនៅលើ​ឯកសារកាន់​កាប់ដី (ប័ណ្ណ​កម្មសិទ្ធិ ឬលិខិត​ផ្ទេរសិទ្ធិ) បានបញ្ជាក់ថា ជាប្រភេទ​​ដីធ្លីកសិកម្ម
  • ករណី​អចលនទ្រព្យ​ដែល​មានឯកសារ​កាន់​កាប់ដី (ប័ណ្ណ​កម្មសិទ្ធិ ឬ​លិខិត​ផ្ទេរ​សិទ្ធិ) ជាប្រភេទ​ដីលំនៅ​​ឋាន​ដែល​មាន​​ភូមិសាស្ត្រ​ស្ថិត​នៅ ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុងនៃ​ខេត្តនានា ប៉ុន្តែ​ស្ថានភាព​ប្រើប្រាស់​ដីធ្លី​ជាក់ស្តែង​ត្រូវបាន​ប្រជាពលរដ្ឋ​កំពុងធ្វើ​កសិកម្មបង្កបង្កើនផល អចលនទ្រព្យ​នោះត្រូវ​ទទួល​បាន​ការ​លើកលែង​ពីការ​បង់ពន្ធ​លើ​អចលនទ្រព្យ​ផង​ដែរ ប៉ុន្តែ​តម្រូវ​ឱ្យ​មាន​ភ្ជាប់​លិខិត​អនុញ្ញាត ឬ​​លិខិត​បញ្ជាក់ អំពីការ​ប្រើប្រាស់​ដីធ្លី​កសិកម្មពីអាជ្ញាធរមូលដ្ឋាន។

  • អចលនទ្រព្យ​ដែល​បាន​​ចុះបញ្ជី និង​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​នាពេល​កន្លង​មក ខុសមូលដ្ឋាន​​គិតពន្ធ​លើ​អចលនទ្រព្យ ត្រូវ​បាន លើកលែង​ការ​កំណត់ពន្ធ​ឡើងវិញ ដែល​មាន​ប្រាក់ពន្ធ រួមទាំង​ទណ្ឌកម្ម​រដ្ឋបាល (ពន្ធ​បន្ថែម និង​ការ​ប្រាក់) ចាប់​ពីឆ្នាំ​ដាក់​ឱ្យ​អនុវត្តពន្ធ រហូតដល់ឆ្នាំ២០២៤
  • អចលនទ្រព្យ (មាន​ប័ណ្ណកម្មសិទ្ធិ ឬគ្មាន​ប័ណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​កន្លង​មក បន្ត​អនុញ្ញាត ឱ្យចុះបញ្ជី និង​បង់​ប្រាក់ពន្ធ ចាប់​ពីឆ្នាំកាន់​កាប់ ឬទទួល​​ប្រយោជន៍​ចុងក្រោយ និង​ចំពោះ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និងប្រកាស​បង់ពន្ធ​កន្លងមក ប៉ុន្តែខកខាន​ពុំបាន​ប្រកាស​បង់ពន្ធ​ក្នុងឆ្នាំខ្លះ អនុញ្ញាត​បន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥
  • លើកលែងពន្ធលើ​អចលនទ្រព្យរហូត​ដល់ដំណាច់ឆ្នាំ២០២៥ ចំពោះ​សង្កាត់ចំនួន៤ (បួន) ក្នុង​ក្រុងតាខ្មៅ រួមមាន សង្កាត់​ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលកាត់ពី​ស្រុកស្អាង និង​ស្រុក​កណ្តាលស្ទឹង នៃ​ខេត្តកណ្តាល ព្រមទាំង​អចលនទ្រព្យស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ នៃ​ខេត្តកំពង់ស្ពឺ ក្រុង​អរិយក្សត្រ និង​ក្រុង​សំពៅពូន នៃ​ខេត្តកណ្តាល និង​ក្រុងបូកគោ នៃ ខេត្តកំពត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម