ព័ត៌មានអន្ដរជាតិ
Bangkok Airways គ្រោងទិញយន្តហោះថ្មី ៣០ គ្រឿង ខណៈទេសចរណ៍ស្ទុះឡើង
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways គ្រោងនឹងបញ្ជាទិញយន្តហោះថ្មីរហូតដល់ ៣០ គ្រឿង ដើម្បីបន្ថែមជើងហោះហើររបស់ក្រុមហ៊ុន ក៏ដូចជាត្រៀមខ្លួនសម្រាប់កំណើនទេសចរ ដែលជំរុញដោយភាពល្បីល្បាញនៃរឿងភាគអាមេរិកដែលថតនៅថៃ «The White Lotus»។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Puttipong Prasarttong-Osoth បានឱ្យដឹងថា Bangkok Airways គ្រោងនឹងទិញយន្តហោះច្រកដើរតែមួយ យ៉ាងហោចណាស់ ២០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះ Airbus, Boeing និង Embraer ក្នុងឆមាសទី ១ នៃឆ្នាំនេះ ហើយអាចនឹងទិញ ១០ គ្រឿងបន្ថែមទៀតនៅពេលក្រោយ។
ក្រុមហ៊ុនអាកាសចរណ៍ដដែល មានគោលបំណងពង្រីកកងហោះហើររបស់ខ្លួនដល់យ៉ាងហោចណាស់ ៣០ យន្តហោះក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំខាងមុខ រួមទាំងយន្តហោះជួលផងដែរ។ លោក Puttipong បាននិយាយថា កងហោះហើរថ្មីគឺចាំបាច់សម្រាប់កំណើនប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នដំណើរការយន្តហោះចំនួន ២៥ គ្រឿង ដែលយន្តហោះខ្លះមានអាយុ ២០ ឆ្នាំរួចទៅហើយ។

គួរគូសបញ្ជាក់ថា Bangkok Airways ដំណើរការជើងហោះហើររវាងទីក្រុងបាងកក និងទិសដៅទេសចរណ៍ល្បីៗ រួមទាំងកោះសាមុយ ដែលជាទីតាំងថតរឿង The White Lotus និងជាកន្លែងដែលក្រុមហ៊ុនអាកាសចរណ៍នេះគ្រប់គ្រងព្រលានយន្តហោះ។
The White Lotus ដែលជារឿងភាគរបស់អាមេរិក រំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រទេសថៃ ខណៈរដ្ឋាភិបាលកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន ៤០ លាននាក់ឆ្នាំនេះ។
លោក Puttipong បាននិយាយថា Bangkok Airways បានឃើញការកើនឡើងចំនួន ១៤ ភាគរយ នៃការកក់ជើងហោះហើរសម្រាប់ត្រីមាសទី២រួចហើយ បើទោះបីជាជាធម្មតា វាជារដូវកាលទាបសម្រាប់ទេសចរណ៍ក្នុងប្រទេសថៃក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ