ព័ត៌មានជាតិ
អ្នកចុះឈ្មោះលើថ្នាលឌីជីថលនៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានចំនួន ៣៣ ៨០៤ គិតត្រឹមថ្ងៃទី១៧ ខែមីនា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានឱ្យដឹងថា គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះចំនួន ៣៣ ៨០៤ ដោយក្នុងនោះមានកម្មករ-និយោជិតចំនួន ១ ៨៥៥, សហគ្រាសធុនមីក្រូចំនួន ១ ១៦៩, និងបុគ្គលស្វ័យនិយោជន៍ចំនួន ៣០ ៧៨០ នាក់ ។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាបកាលពីថ្ងៃទី១៩ ខែមីនាបានលើកឡើងអំពី អត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាញទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។
លោកថា៖«ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម»។

លោក ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាខេត្តធំជាងគេទី៤ របស់កម្ពុជា មានប្រជាជនជាង ១,២ លាននាក់។
លោកក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពីអត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។

បើយោងតាម MISTI សម្រាប់ខេត្តសៀមរាបស្ថិតនៅលេខរៀងទី៧ ដែលមានការស្នើសុំចុះឈ្មោះចំនួន ១ ៤៦៦សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាបឱ្យបានកាន់តែច្រើន។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល