Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអេមរុរាយស៍ប្រជុំដាក់ផែនការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ ៤ ពាន់តោន នៅខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្រុមហ៊ុនអេមរុរាយស៍ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផែនការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ និងស្រូវនិរន្តរភាព ប្រមាណ៤,០០០តោន ជាមួយសហគមន៍កសិកម្មចំនួន៦សហគមន៍ និងតំណាងក្រុមផលិតស្រូវចំនួន២ក្រុម ដែលស្មើនឹងចំនួនអ្នកផលិតសរុបប្រមាណ១,៦០០កសិករ ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះរៀបចំធ្វើឡើងដោយការិយាល័យក្រុមហ៊ុនអេមរុរាយស៍ សាខាកោះញែក ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកអគ្គនាយក សុង សារ៉ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធ សាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC)។

កិច្ចប្រជុំសំណេះសំណាល និងពិគ្រោះយោបល់របស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ ក៏មានការចូលរួមផងដែរពីមន្ត្រីកសិកម្មឃុំ តំណាងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូសកម្មភាព (DPA) រួមជាមួយនឹងវត្តមានរបស់ប្រធាននិងតំណាងសហគមន៍កសិកម្ម តំណាងក្រុមអ្នកផលិត ២៧រូប (ស្រ្តី១១រូប)។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្រូវដ៏ធំមួយក្នុងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងការធានាបាននូវទីផ្សារដែលមានស្ថិរភាព តម្លៃប្រកួតប្រជែង និងតម្លៃបុព្វលាភជូនដល់កសិករ ជាពិសេស​បងប្អូនជនជាតិដើមភាគតិច ដែលខិតខំផលិត និងអនុលោមតាមស្តង់ដារសរីរាង្គ (Organic) ស្តង់ដារកសិកម្មសរីរាង្គកកើតឡើងវិញ (ROC) និងស្តង់ដារផលិតកម្មស្រូវប្រកបដោយនិរន្តរភាព (SRP) ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងតំបន់ ការចូលរួមថែរក្សាបរិស្ថាន និងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចសង្គមមូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណេះ នៅក្នុងឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏បានផ្តល់ឱកាសអោយកសិករអ្នកផលិត ធ្វើការដាំដុះបន្ថែមនូវប្រភេទពូជស្រូវសែនក្រអូប និងចំប៉ីស-៧០ ដែលជាប្រភេទពូជស្រូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងជំរុញលើការដាំដុះ និងការទទួលទិញស្រូវចំណីត្រឡប់មកវិញ នារដូវ​ដាំដុះ និងប្រមូលផល ក្នុងឆ្នាំ២០២៥ខាងមុខនេះ ដែលគិតជាពូជផ្គង់ផ្គត់ពីក្រុមហ៊ុន ទៅអោយកសិករ ប្រមាណ ៤០ តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៥ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៩ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ២០ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២៤ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម