Connect with us

សេដ្ឋកិច្ច

លោកស្រី ជា សិរី៖ ធនាគារជាតិមិនអាចបន្ថយអត្រាការប្រាក់ជាដុល្លារអាមេរិកបានទេ

បានផុស

នៅ

អគ្គទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី ថាធនាគារកណ្ដាលកម្ពុជាមិនអាចអន្តរាគមន៍លើអត្រាការប្រាក់លើកម្ចីជាដុល្លារនោះទេ ដោយសារផលប៉ះពាល់នេះកើតពីគោលនយោបាយអាមេរិកដែលបានតម្លើងដោយធនាគារកណ្ដាលប្រទេសនោះ​ ដែលប៉ះពាល់ដល់ប្រាក់ដុល្លារទាំងអស់ក្នុងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរខួប៤៥ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ​នៅវិមានរដ្ឋសភាកម្ពុជាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ លោកស្រី ជា សិរី ថាអ្នកដែលខ្ចីលុយជាដុល្លារត្រូវតែទ្រាំនូវការទទួលអត្រាការប្រាក់អន្តរជាតិ ព្រោះធនាគារជាតិមិនអាចអន្តរគមន៍បាននោះទេ។ លោកស្រីបានពន្យល់ថា ផលប៉ះពាល់នេះគឺបណ្ដាលមកពីអតិផរណារបស់សហរដ្ឋអាមេរិក ដែលធនាគារកណ្ដាលប្រទេសនោះបានតម្លើងការប្រាក់កម្ចីការពារកុំឱ្យប្រជាជនចាយច្រើនងាយស្រួលគ្រប់គ្រងអតិផរណា ដូច្នេះវាបានប៉ះពាល់ដល់កម្ចីជាដុល្លារទាំងអស់ទូទាំងពិភពលោក។

លោកស្រី ជា សិរី៖ «គេឡើងនៅស្រុកគេនោះដើម្បីបន្ថយអតិផរណា យើងឯនេះមកឡើងថ្លៃដែរ! សួរថាយើងមានត្រូវគ្រប់គ្រងអីអតិផរណាឬអត់? យើងអត់ទេ! យើងចង់ឱ្យថោកព្រោះអីស្រុកយើងទើបងើបពីកូវីដ យើងចង់ជំរុញកំណើនសេដ្ឋកិច្ចតែដល់ពេលគេថ្លៃ យើងក៏ត្រូវថ្លៃដែរ។ អ៊ីចឹងផ្អើលមួយរយៈចុងក្រោយនេះថាហេតុអីធនាគារជាតិមិនធ្វើ យើងអាចធ្វើបានតែបានតែលើលុយរៀលទេ »។

លោកស្រីអគ្គទេសាភិបាលបានបញ្ជាក់ថាការអន្តរាគមន៍ការប្រាក់ បានតែលើលុយជាតិរបស់ប្រទេស តែដោយសារកម្ចីដុល្លារមានច្រើនដូច្នេះធនាគារជាតិអាចអន្តរាគមន៍ត្រឹមមួយផ្នែកប៉ុណ្ណោះ។

បើតាមលោកស្រី ជា សិរី កម្ចីដែលធ្វើជាលុយរៀលនៅកម្ពុជាមានតែ១៣%ប៉ុណ្ណោះនៃកម្ចីឥណទានរបស់ប្រជាពលរដ្ឋបានខ្ចីធនាគារនានានៅកម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅសង្កាត់ស្ទឹងមានជ័យទី៣

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា ទាល់ឲ្យអាមេរិក គ្រប់គ្រងរោងចក្រថាមពល ទើប ពូទីន លែងហ៊ានវាយ

Sokha Hotels

ព័ត៌មានពេញនិយម