Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​​ឱ្យ​បរទេស​អាច​​កាន់ហ៊ុនធនាគារក្នុងស្រុកដល់ ៤៩ ភាគរយ​

បានផុស

នៅ

វៀតណាមអនុញ្ញាតឱ្យវិនិយោគិនបរទេស អាច​​កាន់កាប់ភាគហ៊ុនរបស់ធនាគារក្នុងស្រុក​មួយចំនួន​រហូតដល់ ៤៩ ភាគរយ ​ដោយ​បង្កើន​ពី ៣០ ភាគរយ​នាពេលបច្ចុប្បន្ន ដើម្បីជួយដល់បណ្ដាធនាគារដែលកំពុងជួបការលំបាក ហើយ​ជំរុញ​ឱ្យ​ពួកគេ​ដំណើរការ​ល្អប្រសើរឡើងវិញ​។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ Bloomberg។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់រដ្ឋាភិបាលវៀតណាម​ បាន​និយាយថា​ ក្រឹត្យស្ដីពីការផ្លាស់ប្ដូរ​ថ្មីនេះ បាន​ចូលជាធរមានកាលពីថ្ងៃពុធ។​

នាយកប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ និងវិនិយោគវៀតណាម​ TVI ​លោក Tran Tuan Minh ​បាន​និយាយថា​៖ «ការណ៍នេះនឹងអនុញ្ញាតឱ្យធនាគារមួយចំនួនទទួលបានការវិនិយោគពីបរទេសកាន់តែច្រើន និងស្វែងរកដៃគូយុទ្ធសាស្រ្តនៅក្រៅប្រទេស»។ លោក​បន្តថា​៖ «វា​ក៏​នឹង​ជំរុញ​អ្នក​វិនិយោគ​បរទេស​ឱ្យ​​ចូល​រួម​ ក្នុង​ដំណើរ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ធនាគារ​ដែល​ទន់​ខ្សោយ​ឡើង​វិញ»។

កាលពីខែមករា ធនាគាររដ្ឋវៀតណាម ដែលជា​ធនាគារ​កណ្ដាល​របស់​ប្រទេស​ បានប្រកាស​ផ្ទេរធនាគារចំនួន ២ ដែលជួបការលំបាក​ ពោលគឺធនាគារ ​GPBank​ ​ទៅ​កាន់ធនាគារ VPBank និងធនាគារ DongA ទៅកាន់ធនាគារ ​HDBank​។ បច្ចុប្បន្ន GPBank​ ​ស្ថិតនៅក្រោមការកាន់កាប់របស់ VPBank ខណៈ DongA ស្ថិត​ក្រោម​ការកាប់កាប់របស់ HDBank​ ១០០ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម