Connect with us

ព័ត៌មានជាតិ

ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន

បានផុស

នៅ

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តចួលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ​ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតាំងចិត្តរបស់ថ្នាក់ដឹកនាំនៃធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡាប្រទេសហ្វីលីភីន ធ្វើឡើងក្នុងជំនួបផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាល​ពីថ្ងៃទី២០ ខែមីនានៅវិមានសន្តិភាព។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌ និងក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។

លោក Kanda បានមានប្រសាសន៍ថា៖« ខណៈពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។​

សម្ដេចធិបតី ​ហ៊ុន ម៉ាណែតបានសាទរចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចបវរធិបតីក៏បានលើកឡើង អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។ ​ សម្ដេច​ធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ។

​​ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក Kanda បានលើកឡើងពីការគាំទ្ររបស់ ADB លើកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ដែលរួមមាន ការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនអន្តរកម្មឌីជីថល។

​លោក Kanda ក៏បានជួបជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។

គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

កីឡា២៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម