Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃអង្ករអន្តរជាតិ បន្តធ្លាក់ចុះ​ខ្លាំង ជាមួយការថមថយតម្រូវការសកល

បានផុស

នៅ

​និន្នាការសកល តម្លៃនាំចេញអង្កររបស់ប្រទេស​ថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុងរយៈពេល​ជាង ២ ឆ្នាំ ​នា​សប្តាហ៍នេះ ​ដោយសារតែកម្សោយ​នៃតម្រូវការសកល​ និង​កំណើន​នៃការផ្គត់ផ្គង់ ខណៈ​តម្លៃនាំចេញអង្កររបស់ឥណ្ឌា​រក្សាស្ថិរភាព​ក្បែរកម្រិតទាបបំផុត​ក្នុងរយៈពេល ២១ ខែ។ នេះបើតាម​ការចុះផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃអង្ករបាក់ ៥ ភាគរយ របស់​ថៃ បានធ្លាក់ចុះមកនៅត្រឹម ៤០៥ ដុល្លារ/តោន ​ដែល​ជា​តម្លៃ​ទាបបំផុតចាប់តាំងពីចុងខែតុលា ឆ្នាំ ២០២២។ តម្លៃអង្ករដដែល ត្រូវបាន​ជួញដូរ​ចន្លោះពី ៤០៥-៤០៨ ដុល្លារ/តោន កាលពីសប្ដាហ៍មុន។

មិនត្រឹមតែប៉ុណ្ណោះទេ អាជីវករ​នៅ​ទីក្រុង​បាងកក​បាន​និយាយ​ថា តម្រូវការ​អង្ករ​បាន​ស្ងប់ស្ងាត់​ខ្លាំង ហើយ​​វា​ប្រហែលជា​នឹង​បន្តស្ថិត​នៅក្នុងស្ថានភាព​បែបនេះ​រយៈពេល ២-៣ ខែ​ខាង​មុខទៀត​។

បាងកកប៉ុស្តិ៍ បាន​ស្រង់សម្ដីអាជីវករម្នាក់ដែលនិយាយថា​៖ «វា​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ណាស់​ ព្រោះ​តម្លៃ​អង្ករ​របស់​ឥណ្ឌា​ និង​វៀតណាម​ ក៏មាន​កម្រិត​ទាប​ខ្លាំងដែរ​​។​ អតិថិជន​ធម្មតា​ កំពុង​ទិញ​តាម​តម្រូវការ​។​ វា​មាន​ការ​ផ្គត់ផ្គង់​លើស​ទីផ្សារ​»​។

ប្រហាក់ប្រហែលនឹង​អង្ករថៃដែរ អង្ករបាក់ ៥ ភាគរយ របស់​ឥណ្ឌា ត្រូវបាន​ជួញដូរ​ ៤០៣-៤១០ ដុល្លារ/តោន នៅសប្ដាហ៍នេះ ដោយ​មិន​ប្រែប្រួល​ពីសប្ដាហ៍មុនទេ ខណៈអាជីវករឥណ្ឌាលើកឡើងពីការផ្គត់ផ្គង់ច្រើន​ពីប៉ាគីស្ថាន និងវៀតណាម។

បើតាម​សមាគមស្បៀងអាហារវៀតណាម អង្ករបាក់ ៥ ភាគរយ​ របស់​វៀតណាម ​ត្រូវបាន​លក់ក្នុងតម្លៃ ៣៩៤ ដុល្លារ/តោន ​កាលពីថ្ងៃព្រហស្បតិ៍ បើធៀបនឹងសប្តាហ៍មុន ដែលមានតម្លៃ ៣៩២ ដុល្លារ/តោន ដោយ​​អាជីវករវៀតណាម​ត្អូញត្អែរ​កម្សោយ​តម្រូវការ​អង្ករ​។ អង្ករវៀតណាម ត្រូវបាន​ជួញដូរ​ជាមធ្យមក្នុងតម្លៃលើស ៦០០ ដុល្លារ/តោន កាលពីឆ្នាំមុន។

ជុំវិញបញ្ហា​នេះ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាមបានដឹកនាំទីភ្នាក់ងារពាក់ព័ន្ធឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​អង្ករ​នៅ​ហ្វីលីពីន និង​ចិន ខណៈ​កំពុងស្វែងរកទីផ្សារថ្មីៗយ៉ាងសកម្ម ដើម្បីដោះស្រាយកង្វល់របស់​កសិករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម