ព័ត៌មានជាតិ
ធនាគារ ABA នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា
ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ឬ ABA) ដែលជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា បានបង្ហាញនូវការតាំងចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ និងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញ សំដៅកសាងនូវការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាព។

ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) និងគណៈប្រតិភូ ធនាគារជាតិកាណាដា ដែលជាក្រុមហ៊ុនមេរបស់ ABA ដឹកនាំដោយ លោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា កាលពីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោក Laurent បានលើកឡើងពីការពេញចិត្តចំពោះដំណើរការវិនិយោគក្នុងវិស័យធនាគារនៅកម្ពុជានាពេលកន្លងមកនិងបានបញ្ជាក់ពីការតាំងចិត្តរបស់ ធនាគារជាតិកាណាដា ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាថែមទៀត ជាមួយនឹងទំនុកចិត្តខ្ពស់លើស្ថិរភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគារនៅកម្ពុជា។ នេះបើយោងតាម NBC។
ក្រៅពីនេះ លោកក៏បានបញ្ជាក់ពីអាទិភាពរបស់ធនាគារ ABA ក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងការពង្រឹងសុវត្ថិភាពសន្តិសុខសាយប័រ ព្រមទាំងការគាំទ្រដល់ការវិនិយោគលើថាមពលកកើតឡើងវិញផងដែរ។

លោកស្រីបណ្ឌិត ជា សិរី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅកម្ពុជានិងបានចែករំលែកពីទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាព្រមទាំងរំលេចឡើងពីលទ្ធផលនៃការធ្វើអង្កេតទំនុកចិត្តធុរកិច្ចដែលបញ្ជាក់ពីភាពប្រសើរឡើងនៃទំនុកចិត្តរបស់ធុរជនមកលើបរិយាកាសវិនិយោគនៅកម្ពុជា។
លោកស្រីបណ្ឌិតក៏បានមានប្រសាសន៍ពីសារៈសំខាន់នៃការធានាបាននូវប្រតិបត្តិការផ្ទេរប្រាក់អន្តរធនាគារប្រកបដោយភាពរលូន និងបានស្នើឱ្យមានកិច្ចសហការក្នុងចំណោមគ្រឹះស្ថានធនាគារដើម្បីបង្កើតជាមណ្ឌលទំនាក់ទំនងព័ត៌មានសម្រាប់ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសាកសួរព័ត៌មាន ឬស្នើសុំដំណោះស្រាយនានាផងដែរ។
ABA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បច្ចុប្បន្ន បានក្លាយជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ ២០២១ ដល់ ២០២៣ របស់ធនាគារជាតិនៃកម្ពុជា។
ក្នុងរយៈពេលជាង ២៧ ឆ្នាំ ក្នុងវិស័យធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ជាមួយបណ្ដាញសាខាចំនួន ៩៩, ម៉ាស៊ីនស្វ័យសេវាជាង ១៧០០+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ។

ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដាដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ៣២១ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២៤ ។ នៅឆ្នាំ ២០១៧ ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទានរយៈពេលខ្លី និងរយៈពេលវែងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor’s (S&P) Global Ratings។ កម្រិតឥណទានត្រូវបានដំឡើងដល់ ‘B+’ ជាមួយទស្សនវិស័យ “ស្ថិរភាព” ក្នុងឆ្នាំ ២០២០ ហើយបាន បញ្ជាក់សាជាថ្មី ក្នុងឆ្នាំ២០២៤៕

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ