Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋអាមេរិក​មួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុន​ដែលដកកម្មវិធី DEI

បានផុស

នៅ

ការប្រឆាំងតវ៉ារបស់​ក្រុមអភិរក្សនិយមនៅសហរដ្ឋអាមេរិក រួមទាំង​លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ឈាន​ទៅដល់​ការ​លុប​ចោលកម្មវិធីពិពិធភាព សមធម៌ និងបរិយាបន្ន (DEI: Diversity, Equity, Inclusion) ដែលសំដៅលើ​ក្របខ័ណ្ឌស្ថាប័ន​ការងារ​ដែល​លើកកម្ពស់​មនុស្ស​គ្រប់គ្នា ជា​ពិសេស​ក្រុមមនុស្សដែលរងការរើសអើងដោយសារតែ​អត្តសញ្ញាណ ឬពិការភាព​របស់ពួកគេ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាមេរិក​នានា រួមទាំងក្រុមហ៊ុន Target, Walmart, McDonald’s និង Amazon បានប្រកាសផែនការ​កាត់បន្ថយ ឬលុបចោល​កម្មវិធី DEI នៅក្នុងប្រតិបត្តិការ​អាជីវកម្មរបស់ពួកគេ។ ការណ៍​បាន​ផ្តល់ជា​សញ្ញាដល់​ពលរដ្ឋអាមេរិក​មួយ​ចំនួន​ រួមទាំងជនជាតិស្បែកខ្មៅ ​ឱ្យ​គិតគូរ​ឡើងវិញអំពីផលិតផល​ដែលពួកគេគួរ​ចំណាយ​ប្រាក់ដើម្បីប្រើ​ប្រាស់។ ​

បណ្ដាញ​ទូរទស្សន៍អាមេរិក NBC News បាន​ធ្វើបទ​សម្ភាសន៍ជាមួយ​ជនជាតិ​ស្បែកខ្មៅប្រហែល ២០ នាក់ នៅទូទាំងប្រទេស​ ដោយ​និយាយ​អំពីមូលហេតុ​ដែលពួកគេធ្វើពហិការលើក្រុមហ៊ុនមួយចំនួន និង​ផលប៉ះពាល់​ពីការលុបចោលនៃ DEI លើទម្លាប់នៃការចំណាយរបស់​ពួកគេ​។ ​

ជុំវិញ​បញ្ហានេះ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Ohio State លោក Trevon Logan បាននិយាយថា ​បញ្ហា​ DEI មិនមែន​តែ​ជាកត្តា​ដែល​បង្ក​ពហិការ​តែមួយ​មុខ​នោះទេ វា​ក៏ជំរុញផងដែរ​ដោយ​ការបោះបង់ចោល​នូវការសន្យា​ផ្សេងៗ​របស់​​ក្រុមហ៊ុន​អាមេរិក​ ដែល​បាន​ធ្វើឡើង​ក្រោយ​បាតកម្ម​ដ៏ធំ​ពាក់ព័ន្ធ​នឹង​ការស្លាប់របស់​ជនជាតិ​ស្បែកខ្មៅលោក​ George Floyd ក្នុងឆ្នាំ ២០២០ ​ផងដែរ។

លោក Logan និយាយថា៖ «ក្រុមហ៊ុនជាច្រើនដែលត្រូវបានគេកំណត់គោលដៅ ​មិនត្រឹមតែពឹងផ្អែកខ្លាំងលើអតិថិជនជនជាតិ​ស្បែកខ្មៅប៉ុណ្ណោះទេ ​ប៉ុន្តែពួកគេ​ក៏ជាក្រុមហ៊ុនដែល​​ជួលបុគ្គលិកជាជនជាតិ​ស្បែកខ្មៅមួយចំនួនធំផងដែរ។រ»។ ​​

​យោងតាមការប៉ាន់ប្រមាណមួយចំនួន ជនជាតិអាមេរិកស្បែកខ្មៅ មាន​អំណាច​នៃ​ការ​ទិញប្រចាំឆ្នាំចំនួន ១,៣ ទ្រីលាន​ដុល្លារ។ ​សាស្ត្រាចារ្យផ្នែកគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ Duke លោក Vicki Bogan បាននិយាយថា អំណាចទិញសរុបរបស់អ្នកប្រើប្រាស់អាមេរិក គឺច្រើនជាង ១៧ ទ្រីលាន​ដុល្លារ។ ​

ទាំង​លោក Logan និងលោក Bogan បាន​និយាយថា​ ​ដើម្បីឱ្យការធ្វើពហិការមានផលប៉ះពាល់​ធ្ងន់ធ្ងរ វា​ត្រូវតែ​មានជាប់ជាប្រចាំ និង​​លើសពីអ្នកប្រើប្រាស់ជាជនជាតិស្បែកខ្មៅ។ ​

Bogan បាននិយាយថា ប្រសិន​បើ​មាន​ការចូលរួម​ពីក្រុមប្រជាជនផ្សេងៗទៀត នោះ​វានឹងធ្វើឱ្យសម្ពាធ​គ្រប់គ្រាន់ឱ្យ​ក្រុមហ៊ុនអាមេរិក​ផ្លាស់ឥរិយាបថ។​ លោក Logan ​បាន​កត់សម្គាល់ថា​ មិន​មែនតែ​ជនជាតិ​ស្បែកខ្មៅប៉ុណ្ណោះទេដែលធ្វើពហិការ ប៉ុន្តែវា​ភាគច្រើន​ចាប់ផ្ដើមពីពួគគេ ដែល​រង​ផលប៉ះពាល់ខ្លាំងជាងគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម