Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ​៖ វិស័យដែកថែបវៀតណាមកំពុងប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ ​

បានផុស

នៅ

ក្រុមហ៊ុន​អ្នកជំនាញបានព្រមានថា វិស័យដែករបស់វៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំង​កំណើន​នៃការនាំចេញដែកថែបរបស់ចិន ការផ្គត់ផ្គង់ក្នុងស្រុក​លើសតម្រូវការ​​ និងរបាំងពាណិជ្ជកម្មពិភពលោក។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News នៅថ្ងៃសុក្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការ និងជាអនុប្រធានសមាគមដែកថែបវៀតណាម (VSA) លោក​ Đinh Quốc Thái បានព្រមានថា ទោះបីជាមានសញ្ញានៃការងើបឡើងវិញក៏ដោយ ឧស្សាហកម្មដែកថែប​វៀតណាម​នៅតែស្ថិតនៅក្រោមកម្រិតផលិតកម្មឆ្នាំ ២០២១ ហើយប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង ​ក៏ដូចជា​សម្ពាធ​តម្លៃ។

យោងតាមលោក Thái ការនាំចេញដែកថែបរបស់ប្រទេសចិនគឺជាកង្វល់ចម្បងមួយ ដោយសារតែក្រុមហ៊ុន​ផលិត​ចិន​ត្រូវនាំចេញច្រើន​ជុំវិញ​កម្សោយ​តម្រូវការក្នុងស្រុក​ខ្លួន ​ដែលអាច​ប៉ះពាល់ដល់ក្រុមហ៊ុន​វៀតណាម​ ​ហើយ​គំរាមកំហែងដល់វិស័យ​ការងារ។

ចំពោះក្នុងស្រុកវៀតណាម​ផ្ទាល់ ការផលិតដែកថែប​លើសតម្រូវការ និង​កំណើន​នៃការនាំចូល បានជំរុញឱ្យមានការប្រកួតប្រជែង និងសម្ពាធតម្លៃ ដែលគំរាមកំហែងដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត​វៀតណាម​។

ក្រៅពីនេះ របាំងពាណិជ្ជកម្ម​ពិភព​លោក ធ្វើឱ្យ​ការបារម្ភកាន់តែធ្ងន់ធ្ងរ ដោយ​មាន​ការរឹតត្បឹតផ្សេងៗជុំវិញការលក់បង្ខូចតម្លៃជាដើម​។ របាំងពាណិជ្ជកម្ម​ចុង​ក្រោយ​បំផុត គឺ​វិធានការពន្ធ​ ២៥ ភាគរយ លើ​ដែកថែប និងអាលុយមីញ៉ូមនាំចូលរបស់​សហរដ្ឋអាមេរិក។

ស្តង់ដារបច្ចេកទេសតឹងរ៉ឹង វិធានការការពារពាណិជ្ជកម្ម និងបទប្បញ្ញត្តិអាកាសធាតុនៅក្នុងទីផ្សារសំខាន់ៗ អាចរឹតបន្តឹងការនាំចេញដែកថែបរបស់វៀតណាម។ លោក Thai បានគូសបញ្ជាក់ថា ប្រទេសមាន​សេដ្ឋកិច្ចធំៗ កំពុងបង្កើតរបាំងពាណិជ្ជកម្មក្រោម​ហេតុផលគោលនយោបាយបរិស្ថាន និង​ការ​ការពារឧស្សាហកម្មដែកថែបក្នុងស្រុករបស់​ខ្លួន​ជាដើម​។

ទន្ទឹមនឹងនេះ ការរំខានដល់ខ្សែច្រវ៉ាក់​ផ្គត់ផ្គង់​ និងការប្រែប្រួលតម្លៃវត្ថុធាតុដើម កំពុងជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើង ដោយបន្ថែមភាពតានតឹងបន្ថែមទៀតសម្រាប់វិស័យដែកថែបវៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ដែកថែបវៀតណាម
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

អ្នកជំនាញ​៖ វិស័យដែកថែបវៀតណាមកំពុងប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ ​

ជីវិតកម្សាន្ដ១ នាទីute មុន

តួសម្ដែង TVB ម្នាក់ទៀតហើយ ក្លាយជា​អ្នក​បម្រើ​តាមហាង ដោយសារ​ចំណូលទាប

ព័ត៌មានជាតិ២ នាទីutes មុន

នគរបាលពន្លត់អគ្គិភ័យ ទទួលបានការហ្វឹកហាត់ប្រើប្រាស់រថយន្តប្រភេទជណ្ដើរ ពីសមាគមអ្នកពន្លត់អគ្គិភ័យជប៉ុន

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម