Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ៖ ការនាំចេញ​ខែកុម្ភៈ កើនលើសការរំពឹងទុក ទោះក្ដីបារម្ភជុំវិញពន្ធ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ថៃបាន​ឱ្យដឹ​ង​កាលពីថ្ងៃសុក្រថា​ ការនាំចេញរបស់​ប្រទេស​ថៃប្រចាំខែកុម្ភៈ បាន​កើន​ឡើង​លើស​​​ការ​រំពឹងទុក និងជាកំណើន​ខែទី៨ជាប់ៗគ្នា​ ទោះបីជា​មាន​ភាព​មិន​ប្រាកដប្រជា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ពន្ធគយរបស់​ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ​ ក៏ដោយ​។ នេះបើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញ​ ដែល​ជាវិស័យ​ជំរុញសំខាន់សម្រាប់កំណើន​សេដ្ឋកិច្ចថៃ បាន​កើនឡើងប្រមាណ ១៤ ភាគរយ នៅខែ​កុម្ភៈ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ​មុន​ ពោលគឺលើសការព្យាកររបស់​រ៉យទ័រ ៩,៧ ភាគរយ និង​លើសកំណើន ១៣,៦ ភាគរយ នៅខែ​មករា។

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក Pichai Naripthaphan បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​​ថា៖ «ការ​នាំ​ចេញ​មាន​លក្ខណៈ​ល្អ​ណាស់ យើងសប្បាយ​​ចិត្ត»។ លោក​បន្ថែម​ថា​ ការនាំចេញ​អាច​កើន​ឡើង​ ១០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅត្រីមាស​ទី១ ឆ្នាំនេះ។

លោក Pichai បានបន្ថែមថា៖ «ពាណិជ្ជកម្ម និងការវិនិយោគកំពុងហូរចូល ហើយការចរចាពាណិជ្ជកម្មសេរី នឹងជួយជំរុញការនាំចេញ»។

កាលពីឆ្នាំ ២០២៤ ការ​នាំ​ចេញ​របស់​ថៃ​បាន​កើន​ឡើង ៥,៤ ភាគរយ ​ដល់​ចំនួន ៣០១ ប៊ី​លាន​ដុល្លារ។ ក្រសួង​បាន​ព្យាករ​ថា តួលេខ​នេះ​​នឹង​កើន​ឡើង​ពី ២​-៣ ភាគរយ​នៅ​ឆ្នាំ​នេះ។

ក្នុងខែកុម្ភៈ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ ថៃ បានកើនឡើង ១៨​,៣ ភាគរយ​ ធៀបនឹងឆ្នាំមុន ខណៈការនាំចេញទៅកាន់​ចិនវិញ បានកើនឡើង ២២,៤ ភាគរយ។​

គួរ​គូស​បញ្ជាក់ថា កំណើន​នៃការនាំចេញ​របស់​ថៃ​ត្រូវបាន​កត់ត្រាឡើង​ចំពេលដែល​ថៃ​ ក៏ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ រង​នូវ​ហានិភ័យ​នៃពន្ធ​គយ​របស់​លោក ត្រាំ។ សេដ្ឋវិទូលើកឡើង​ថា​ ពន្ធ​របស់​ ត្រាំ ដែល​មាន​ចេតនា​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក អាច​នឹង​ប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដោយសារប្រទេសនេះពឹងផ្អែកខ្លាំង​លើការនាំចេញ និងវិស័យ​ទេសចរណ៍ ដើម្បីជំុរញកំណើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ៧ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៧ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម