ព័ត៌មានអន្ដរជាតិ
ចិនជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់ពន្ធ ត្រាំ
នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅថ្ងៃអាទិត្យនេះ បានជំរុញឱ្យប្រទេសផ្សេងៗបន្ថែមការបើកទីផ្សាររបស់ខ្លួន ចំពេលដែលពិភពលោកត្រៀមខ្លួនសម្រាប់ពន្ធឆ្លើយតបឱ្យស្មើភាពគ្នារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។

លោក លី បានថ្លែងបែបនេះនៅពេលជួបជាមួយមេដឹកនាំធុរកិច្ចពិភពលោក ដូចជាលោក Tim Cook របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅទីក្រុងប៉េកាំង ដោយបន្ថែមថា ចិនកំពុងត្រៀមខ្លួនសម្រាប់ «បញ្ហាប្រឈមធ្ងន់ធ្ងរភ្លាមៗលើសការរំពឹងទុក» ខណៈថា បណ្តាប្រទេសនានាគួរតែបើកទីផ្សារ ដើម្បីប្រឈមមុខនឹងការបែកបាក់ផ្នែកសេដ្ឋកិច្ចដែលកំពុងតែកើនឡើង។
នាយករដ្ឋមន្រ្តីដដែល បាននិយាយយ៉ាងដូច្នេះថា៖ «អស្ថិរភាព និងភាពមិនប្រាកដប្រជាកំពុងកើនឡើង។ នៅពេលនេះ ខ្ញុំគិតថា វាកាន់តែមានសារៈសំខាន់សម្រាប់ប្រទេសនីមួយៗរបស់យើងក្នុងការបើកទីផ្សារកាន់តែច្រើន ហើយសម្រាប់អាជីវកម្មរបស់យើងទាំងអស់ ក្នុងការបន្ថែមការចែករំលែកធនធាន»។

ការជំរុញរបស់លោក លី ធ្វើឡើងខណៈដែលសេដ្ឋវិទូព្រួយបារម្ភពីសេដ្ឋកិច្ចពិភពលោក និងភាពមិនប្រាកដប្រជាផ្សេងៗ ជុំវិញគោលនយោបាយរបស់ ត្រាំ។ លោកបានគំរាមគំហែងប្រទេសជុំវិញពិភពលោក ពីពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariff) ដែលកំណត់ចូលជាធរមាននៅដើមខែក្រោយ។
ក្រោយឡើងកាន់អំណាចនៅខែមករា មកទល់ពេលនេះ លោកបានដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីចិន និងពន្ធ ២៥ ភាគរយ ស្ទើរគ្រប់មុនទំនិញពីកាណាដា និងម៉ិកស៊ិក។ យ៉ាងណាមិញ ពន្ធលើប្រទេសជិតខាងទាំង២របស់អាមេរិក ត្រូវបានលើកពេលអនុវត្តទៅដើមខែក្រោយវិញ ខណៈពន្ធ ២៥ លើអាលុយមីញ៉ូម និងដែកថែប នាំចូល បានចូលជាធរមានរួចហើយ៕

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ