សេដ្ឋកិច្ច
អេស៊ីលីដាប្រមូលទុនបានជាង១៤លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណធម្មតាជុំទី២
បន្ទាប់ការចុះបញ្ជីបោះផ្សាយនូវសញ្ញាបណ្ណធម្មតា (Subordinating Bond) របស់ធនាគារអេស៊ីលីដា ជុំទី១កាលពីចុងខែកុម្ភៈដេលបានប្រមូលទុនប្រមាណ ៨៥,៨ លានដុល្លាររួចទៅហើយ លុះកាលថ្ងៃទី២០ ខែមីនាកន្លងទៅនេះ ធនាគារឈានមុខគេរបស់កម្ពុជាមួយនេះនៅតែបន្តកៀរគរទុនបានជាង១៤លានដុល្លារបន្ថែមទៅតាមផែនការដែលគ្រោងទុកលើទឹកប្រាក់ប្រមាណ១០០លានដុល្លារដើម្បីយកទៅពង្រីកលទ្ធភាពនៃការផ្តល់កម្ចីទៅកាន់វិស័យនានានៃសេដ្ឋកិច្ច។

យោងតាមសេចក្តីប្រកាសព័ត៌មានពីផ្សារមូលបត្រកម្ពុជា (CSX) ធនាគារអេស៊ីលីដាបានប្រកាសពីការចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (ឬសញ្ញាបណ្ណបន្ទាប់បន្សំ) ជាផ្លូវការរបស់ នៅ CSX លើកទី២ ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៥៦,៦៥ ប៊ីលានរៀល (ប្រមាណ ១៤,១៦លានដុល្លារ) និងតម្លៃថារឹក ១សែនរៀល ក្នុងមួយឯកតា។
បើយោងតាម CSX៖«ធនាគារ អេស៊ីលីដា បានធ្វើការបោះផ្សាយលក់សញ្ញាបណ្ណធម្មតា សម្រាប់ វិនិយោគិនគុណវុឌ្ឍលើកទី១ និងបានចុះបញ្ជីនៅCSX កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះ ជាមួយ នឹងទឹកប្រាក់កៀរគរពីវិនិយោគិនគុណវត្តិសរុបប្រមាណជា ៣៤៣,៣៥ ប៊ីលានរៀល (ប្រមាណ ៨៥,៨ លានដុល្លារ អាមេរិក) និងបោះផ្សាយ ចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មលើកទី២ ក្នុងទំហំបោះផ្សាយសរុបប្រមាណ ៥៦,៦៥ ប៊ីលានរៀល (ប្រមាណ ១៤,១៦លានដុល្លារអាមេរិក)»។

សម្រាប់តម្លៃថារឹក ១០០ ០០០រៀល ក្នុងមួយឯកតា។ សញ្ញាបណ្ណនេះមាន ឥណប្រតិទាន ចំនួន៧ឆ្នាំ (២០២៥-២០៣២) ជាមួយអត្រាគូប៉ុង ៨,៥០% ក្នុងមួយឆ្នាំ និងទូទាត់ការប្រាក់រៀងរាល់ត្រីមាស។
ចំពោះសញ្ញាបណ្ណនេះ ក្រុមហ៊ុនវាយតម្លៃឥណទាន Rating Agency of (Cambodia) Plc. បានផ្តល់ចំណាត់ថ្នាក់ឥណទាន “khAA” ដែល បង្ហាញក្នុងបរិបទកម្ពុជានូវ សមត្ថភាពខ្លាំងក្នុងការបំពេញភាគព្វកិច្ចផ្នែកហិរញ្ញវត្ថុ។
« ចំនួនទឹកប្រាក់សរុប ដែលក្រុមហ៊ុនបានកៀរគរទាំងពីរលើកនេះមានចំនួន ១០០លានដុល្លារអាមេរិក នឹងអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ទុនបង្វិល សកម្មភាពធនាគារទូទៅ និងគោលដៅសាជីវកម្មផ្សេងៗទៀត ព្រមទាំងការធ្វើហិរញ្ញប្បទានឡើងវិញលើកម្ចីដែលមានស្រាប់ និង/ឬ ការធ្វើហិរញ្ញប្បទានឡើងវិញលើកម្ចីបន្ទាប់បន្សំផ្សេងទៀត»។
លោក ហុង សុហ៊ួរ អគ្គនាយករបស់ CSX បានថ្លែងប្រាក់កម្ពុជាថ្មីថា ការណ៍ដែលធនាគារអេស៊ីលីដាអាចកៀរគរទុនបានប្រមាណ១០០លានដុល្លារនាដើមឆ្នាំ២០២៥នេះ បើទោះបីជាធ្វើការបោះផ្សាយលក់ចំនួនពីរដង ប៉ុន្តែការបោះផ្សាយម្តងៗតែមួយថ្ងៃគឺទទួលបានការគាំទ្រយ៉ាងច្រើនពីវិនិយោគិន។
លោកថា៖«ការណ៍នេះបញ្ជាក់ឱ្យឃើញថាវិនិយោគិនក្នុងស្រុកយើងនៅមានសាច់ប្រាក់ទំនេរច្រើនដែលអាចវិនិយោគបាន។ អ្វីដែលសំខាន់នោះគឺការវិនិយោគនេះបានផ្តល់ផលចំណេញគ្រប់គ្រាន់ និងពួកគាត់មានទំនុកចិត្តលើការវិនិយោគជាពិសេសនៅលើទីផ្សារមូលបត្រកាន់តែច្រើន»។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍កន្លងមកថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។
លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ និងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា»។
បើយោងតាមនិយ័តករមូលបត្រកម្ពុជា គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព៕

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?