Connect with us

ព័ត៌មានអន្ដរជាតិ

ចិនធានាក្រុមហ៊ុនបរទេស ចំពេលភាព​តានតឹងពាណិជ្ជកម្មសកល

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានជួបជាមួយមេក្រុមហ៊ុន​បរទេស​ធំៗ​​ជាច្រើន​​ដូចជា​ក្រុមហ៊ុន Apple, Pfizer, Mastercard, Cargill និងក្រុមហ៊ុនដទៃទៀតកាលពីថ្ងៃអាទិត្យ ដើម្បីផ្ដល់ការធានាទំនុក​ចិត្ត​ពួកគេឡើងវិញអំពីសក្តានុពលអាជីវកម្មរបស់ប្រទេស ចំពេលភាពតានតឹង​ពាណិជ្ជកម្មសកលកើនឡើង​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែង​យ៉ាងដូច្នេះថា៖ «​ចិននឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងស្វាគម​ការវិនិយោគកាន់តែច្រើនឡើងដោយ ក្រុមហ៊ុនពហុជាតិក្នុងប្រទេសចិន ចែករំលែកឱកាសសម្រាប់ការអភិវឌ្ឍ​»។ លោកបន្ថែមពីលើនេះ ដោយពិពណ៌នាអំពីសេដ្ឋកិច្ចរបស់ប្រទេសចិនថា «មានភាពធន់ខ្ពស់» និង «ពោរពេញដោយភាពរឹងមាំ»។ នេះបើតាម​សម្រង់សម្ដីមាន​ផ្សាយ​ក្នុងសេចក្ដីថ្លែងការណ៍របស់​ក្រសួងពាណិជ្ជកម្ម​ចិន​។

គួរគូស​បញ្ជាក់ថា​ ​នាយកប្រតិបត្តិបរទេសជាច្រើនកំពុងនៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាធុរកិច្ចនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ​ ដោយអ្នកខ្លះរំពឹងថានឹងជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង នៅថ្ងៃសុក្រ។

​ចិន​ចង់ទាក់ទាញការវិនិយោគបរទេសចំពេល​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ខណៈ​អ្នកបង្កើតគោលនយោបាយចិន​ ព្យាយាមជំរុញការប្រើប្រាស់ក្នុងស្រុក ដើម្បី​ប៉ះប៉ូវនូវផលប៉ះពាល់ដែល​បណ្ដាល​មកពីគោលនយោបាយពន្ធគយ​របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល​ជំរុញ​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល។

នៅឯវេទិកាអភិវឌ្ឍន៍​ចិនកាលពីថ្ងៃអាទិត្យ​ដូចគ្នា​ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង​ ​បានជំរុញឱ្យប្រទេសនានាបើកទីផ្សាររបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹង «ការកើនឡើងអស្ថិរភាព និងភាពមិនច្បាស់លាស់» ហើយបានសន្យាដាក់ចេញ​នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកម្មបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម