Connect with us

ព័ត៌មានអន្ដរជាតិ

អាជីវកម្មធុនតូចវៀតណាមកើនឡើងខ្លាំង ជំរុញដោយ​សហគ្រិនវ័យក្មេង

បានផុស

នៅ

ការស្ទង់មតិអាជីវកម្មធុន​តូចប្រចាំឆ្នាំរបស់ស្ថាប័នជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ CPA Australia បាន​បង្ហាញ​ថា​ អាជីវកម្មធុន​តូចរបស់វៀតណាម បាន​កើន​ឡើងខ្លាំង​កាលពីឆ្នាំមុនប្រមាណ ៨២ ភាគរយ ដែលជាការបន្តពីកំណើន ៧៧ ភាគរយ នៅឆ្នាំមុន ២០២៣ ដែល​ជំរុញដោយ​សហគ្រិន​វ័យ​ក្មេង​។ ​នេះបើតាមការចុះផ្សាយរបស់​កាសែត Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លទ្ធផល​នៃ ការស្ទង់មតិដែលបានចេញផ្សាយនៅទីក្រុងហូជីមិញកាលពីសប្ដាហ៍​បង្ហាញថា ​និន្នាការនេះ​​រំពឹង​ថា​នឹង​បន្តស្ទុះឡើង​នៅឆ្នាំ ២០២៥ ដោយ​ ៩២ ភាគរយ នៃ​អាជីវកម្ម​ធុនតូចរំពឹង​ថា​នឹង​កើនឡើង​។

ទំនុកចិត្តលើសេដ្ឋកិច្ចរបស់វៀតណាម មានភាពរឹងមាំដូចគ្នា ដោយ ៩៣ ភាគរយនៃអាជីវកម្មធុន​តូចរំពឹងថាសេដ្ឋកិច្ចនឹងកើនឡើងនៅឆ្នាំ ២០២៥។

នាយកប្រតិបត្តិ CPA Australia លោក Chris Freeland ​បាន​ផ្សារ​ភ្ជាប់​​សុទិដ្ឋិនិយម​នៃអាជីវកម្ម​ធុន​តូច ទៅ​នឹង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ​និង​សហគ្រិនភាព​​នៃក្រុមមនុស្សវ័យ​ក្មេង​របស់​ប្រទេស​វៀតណាម។

លោកបាន​លើកឡើង​ថា វិស័យអាជីវកម្ម​ធុន​តូចរបស់វៀតណាម​ជំរុញដោយសហគ្រិនវ័យក្មេងដែល​ចាប់​យក​បច្ចេកវិទ្យា និង​នវានុវត្តន៍របស់​ពួកគេ​។ សមត្ថភាពរបស់ពួកគេក្នុងការសម្របខ្លួនបានយ៉ាងឆាប់រហ័ស និងវិនិយោគ​លើវិស័យ​ឌីជីថល ​ធ្វើឱ្យ​ពួកគេ​មាន​ភាព​លេច​ធ្លោ​ក្នុង​តំបន់។

លើសពីនេះ​ វៀតណាមមានកម្លាំងសហគ្រិនវ័យក្មេងច្រើន​បំផុត ​ដោយ​ម្ចាស់អាជីវកម្មធុន​តូច ៧០ ភាគរយ មានអាយុក្រោម ៤០ ឆ្នាំ។ ម្ចាស់អាជីវកម្មធុន​តូចរបស់វៀតណាមជាច្រើន មានចក្ខុវិស័យរយៈពេលវែង មានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមរយៈពេលខ្លីសម្រាប់ប្រាក់ចំណេញនាពេលអនាគត ក៏ដូចជាការពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម