Connect with us

ព័ត៌មានជាតិ

ARDB សហការជាមួយធនាគារកសិកម្មចិនដើម្បី ជំរុញការផ្តល់ឥណទានលើ​វិស័យកសិកម្ម

បានផុស

នៅ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជា(​ARDB) និង ធនាគារអភិវឌ្ឍន៍កសិកម្មចិន (​ ADBC) បានសម្រេចបាននូវភាពជាដៃគូរក្នុងការ​ជំរុញការនាំចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងទៅ ARDB ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង(MoU)  ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា រវាងលោកបណ្ឌិត កៅ ថាច ​ អគ្គនាយក ARDB និងកសិកម្ម និង លោក Zhan Dongsheng ប្រធានធនាគារ ADBC ​នៅប្រទេសចិន។​

«អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងជំរុញភាពជា ដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការសេវាកម្មធនាគារលើការអភិវឌ្ឍវិស័យកសិកម្ម, ការជំរុញការ វិនិយោគមកប្រទេសកម្ពុជា, ការជំរុញការនាំចេញកសិផលកម្ពុជាមកទីផ្សារប្រទេសចិន តាមរយៈការផ្តល់ សេវាកម្មធនាគារជាពិសេសសេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍និង ឧត្តមានុវត្តរវាងធនាគារទាំងពីរ សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម»។ នេះបើយោងតាម​ ARDB។

លោកបណ្ឌិត កៅ ថាច ​បានថ្លែងប្រាប់កម្ពុជាថ្មីថា កិច្ចសហប្រតិបត្តិការនេះ​ ធនាគារទាំងពីរនឹងពង្រឹងការផ្តល់ឥណទានលើវិស័យកសិកម្ម ហិរញ្ញប្បទានបៃតង និងការបណ្តុះបណ្តាលធនធានមនុស្ស។

លោកបណ្ឌិតបានថ្លែងថា៖«តាមរយៈកិច្ច​សហប្រតិបត្តិការនេះគឺស្ថាប័នយើងទាំងពីរនឹងធ្វើ​ការចែករំលែកនូវបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល និងការសិក្សា​ស្រាវជ្រាវផ្សេងៗ និងចំណុចសំខាន់មួយទៀតគឺកិច្ចសហប្រតិបត្តិការលើការផ្តល់ហិរញ្ញ​ប្បទាន​​ពាណិជ្ជកម្ម»។

បើតាម ARDB ធនាគារទាំង ពីរ នឹងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការជំរុញហិរញ្ញប្បទានបៃតងដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមធ្វើការសិក្សាស្រាវជ្រាវរួមគ្នា (Joint-Research) ក្នុងក្របខណ្ឌ APRACA Centre of Excellence – Green Finance to Agriculture Sector។ ធនាគារទាំងពីរ ក៏បាន សង្កត់ធ្ងន់លើការចូលរួមលើកកម្ពស់គំនិតផ្តួចផ្តើមនៃ APRACA និងពង្រឹងសមត្ថភាពសាត់ជាដីពីក ចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នា, ការផ្លាស់ប្តូរបទពិសោធន៍រវាងបុគ្គលិក (Staffs Exchange ទស្សនកិច្ចសិក្សា ជាដើម។

«ក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នានេះ, ធនគារទាំងពីរ នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ល្អៗ និងការចែករំលែកព័ត៌មានទៅវិញទៅមក»។ នេះបើយោងតាម ​ ARDB ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល ចុះឆ្មក់ពិនិត្យការបម្រើសេវានៅមណ្ឌលសុខភាពមួយកន្លែង នៅខេត្តពោធិ៍សាត់ ដោយមិនជូនដំណឹងជាមុន

កីឡា១ ម៉ោង មុន

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

Sokha Hotels

ព័ត៌មានពេញនិយម