Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ព្រាងច្បាប់ ជំរុញការអភិវឌ្ឍគម្រោងស្ពានដីគោកភាគខាងត្បូង

បានផុស

នៅ

ក្រសួងដឹកជញ្ជូនបានបង្ហាញសេចក្តីព្រាងច្បាប់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូងដែលនឹងត្រួសត្រាយផ្លូវសម្រាប់គម្រោង​ស្ពានដីគោកថៃ (Land Bridge) តម្លៃរាប់ពាន់លានដុល្លារ ដែលតភ្ជាប់សមុទ្រអង់ដាម៉ង់ និងឈូងសមុទ្រថៃ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីព្រាងច្បាប់​ នឹងបង្កើតគណៈកម្មការដើម្បីពន្លឿនការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) នៅក្នុងខេត្ត Chumphon ខេត្ត Ranong ខេត្ត Surat Thani និងខេត្ត Nakhon Si Thammarat ជាដើម​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit បាននិយាយមុននេះថា លោកសង្ឃឹមថាច្បាប់ SEC ថ្មី អាចចូលជាធរមាននៅខែកញ្ញា ឆ្នាំ ២០២៥ នេះ។

គួរគូស​បញ្ជាក់ថា រដ្ឋាភិបាលថៃ ដែល​ដឹកនាំដោយគណបក្សភឿថៃ បាន​កំពុងជំរុញគម្រោងស្ពានដីគោក ក្នុងតម្លៃប្រហែល ១ ទ្រីលាន​ដុល្លារ (២៩ ប៊ីលាន​ដុល្លារ) ​ដើម្បីភ្ជាប់កំពង់ផែសមុទ្រ​ក្នុងសំណើ​ចំនួន ២ ​ក្នុងខេត្ត Ranong និងខេត្ត​ Chumphon ​តាមរយៈការសាងសង់ផ្លូវប្រភេទ​ហាយវេ និងផ្លូវដែកថ្មីមួយ។

គម្រោង​ស្ពានដី ១០០ គីឡូម៉ែត្រ ​នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនរវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដែលជា​ធម្មតា​ឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា ដែលជាផ្លូវសមុទ្រតូចចង្អៀតដ៏មមាញឹកបំផុតមួយរបស់ពិភពលោករវាងម៉ាឡេស៊ី និងសិង្ហបុរី​។

អតីតនាយករដ្ឋមន្ត្រីលោក​ សេដ្ឋា ថាវីស៊ីន ធ្លាប់បានលើកគម្រោងសាងសង់ស្ពានដីគោក ​ទៅបង្ហាញ​ដល់វិនិយោគិនក្រៅប្រទេសក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងចិន កាលពីឆ្នាំមុន។ លោក​ទទួលបានការចាប់អារម្មណ៍ជាច្រើន ប៉ុន្តែមិនមាន​ការអាប់ឌែតច្រើន​ទេ ចាប់តាំងពីពេលនោះមក។

​មន្រ្តីថៃ​បាននិយាយថា ក្រសួងមានបំណងបញ្ចប់គម្រោង​ស្ពានដីគោក នៅឆ្នាំ ២០៣០។ អ្នកវិនិយោគបរទេស នឹងត្រូវបានអនុញ្ញាតឱ្យកាន់កាប់ភាគហ៊ុនជាង ៥០ ភាគរយ​ នៃការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម