ព័ត៌មានជាតិ
តំណាងវិស័យឯកជនអាម៉េរិកស្នើគយបន្តសហការបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជា
សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា (AmCham Cambodia) បានស្នើបន្តសហការជាមួយខ្លួនដើម្បីបង្កើនបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរឡើងដើម្បីទាក់ទាញរំហូរវិនិយោគទុនពីអាមេរិក និងជំរុញការដោះដូរទំនិញរវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនបានបន្ថែមទៀត។

លោក Casey Barnett ប្រធាន AmCham Cambodia បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ជួបប្រជុំជាមួយលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) នៅទីស្តីការរបស់គយកាលពីថ្ងៃទី១៩ខែមីនាកន្លងទៅនេះ។
លោកបណ្ឌិត គុណ ញឹម បានលើកឡើងអំពីវឌ្ឍនភាពការងារកែទម្រង់និងទំនើបកម្មគយរបស់ អគរ ស្របតាមយុទ្ធសាស្រ្តកែទម្រង់និងទំនើបកម្មគយ ២០២៤-២០២៨ និងផែនការសកម្មភាពប្រចាំឆ្នាំរបស់ អគរ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីគយ និងពង្រឹងប្រសិទ្ធភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា រួមមាន៖ ការអភិវឌ្ឍន៍ E-Customs, ប្រព័ន្ធបញ្ជរតែមួយជាតិ, ប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (AEO), នីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់ (PAP), ប្រព័ន្ធប្រតិវេទន៍តម្លៃគិតពន្ធគយ (CVDS) និងយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលជាវេទិកាលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចល្អ ប្រកបដោយសមធម៌សម្រាប់ផ្នែកឯកជន។

លោក Casey បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគយសម្រេចបានជាផ្លែផ្កាក្នុងការងារកែទម្រង់ និងទំនើបកម្មគយ នាពេលកន្លងមក និងបានជួយទាក់ទាញវិនិយោគិនពីសហរដ្ឋអាមេរិក មកបណ្តាក់ទុនប្រកបអាជីវកម្មនៅកម្ពុជាបន្ថែមទៀត។
លោកក៏បាន បានស្នើសុំចូលជាសមាជិកក្នុងអនុក្រុមការងាររវាង អគរ និងវិស័យឯកជន ព្រមទាំងស្នើសុំ អគរ គាំទ្រ គម្រោងទស្សនកិច្ចសិក្សារបស់សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជានៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅអំឡុងខែឧសភា និង គម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់សមាជិកសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា ស្តីពីវិធានដើមកំណើតទំនិញ ការចាត់ថ្នាក់ទំនិញ និងការផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយ នៅអំឡុងខែមិថុនា ឬខែកក្កដា ដោយមានមន្រ្តីជំនាញគយ ជាវាគ្មិន។
លោកបណ្ឌិត គុណ ញឹម បានចាត់តាំងមន្រ្តីទំនាក់ទំនងធ្វើការងារជាមួយសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំ ទាំងដំណើរទស្សនកិច្ចសិក្សានៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងការកសាងសមត្ថភាពសម្រាប់វិស័យឯកជន។

យោងតាមទិន្នន័យរបស់GDCE ក្នុងរយៈពេលពីរខែនៃដើមឆ្នាំ២០២៥នេះ ចាប់ពីខែមករា ដល់ខែ កុម្ភៈទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់សរុប ១,៦៧ ពាន់លានដុល្លារ កើន ២៥,៧ ភាគរយ។ ក្នុងនោះទំនិញរបស់កម្ពុជានាំចេញមានទំហំទឹកប្រាក់ ១,៦២ ពាន់លានដុល្លារ កើន ២៥,៤ ភាគរយ ចំណែកឯទំនិញនាំចូលពីអាមេរិក មានទំហំទឹកប្រាក់ចំនួន ៤៨,៧៦ លានដុល្លារ កើនង ៣៤,៦ ភាគរយ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
សន្តិសុខសង្គម១០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម