Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនតៃវ៉ាន់ បញ្ជាទិញគ្រាប់ស្វាយចន្ទីជាង ២ តោនពីកម្ពុជា និងមានផែនការចាប់យកចំណែកទីផ្សារ ៣០%

បានផុស

នៅ

ក្រុមហ៊ុនតៃវ៉ាន់ JU HUA CHANG INTERNATIONAL CO., LTD បានបញ្ជាទិញគ្រាប់​ស្វាយចន្ទី​កែ​ច្នៃ​ពី​សហគ្រាសពីរនៅក្នុងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យចំនួន ២ ៣១៣គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ នេះថា ការបញ្ជារទិញនេះពាណិជ្ជករតៃវ៉ាន់ ហ៊ានឲ្យតម្លៃខ្ពស់ជាងបណ្តារ​ពាណិជ្ជករ​បរទេសដទៃ ហើយ​ហ៊ានចុះកិច្ចសន្យាផ្តល់ជាទុនបង្វិល៥០% មុន ដើម្បីសហគ្រាសអាច​ទិញ​គ្រាប់​​ឆៅ​​ស្តុកទុក​សម្រាប់កែច្នៃតាមការបញ្ជារទិញរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា តៃវ៉ាន់ត្រូវការគ្រាប់កែច្នៃ ១ម៉ឺនតោនក្នុងមួយឆ្នាំ ដែលភាគច្រើនទិញ​ពីវៀត​ណាម និងឥណ្ឌា។

លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ក្រុមហ៊ុននេះគ្រោងទាញចំណែកទីផ្សារចន្ទីកម្ពុជា៣០% នា៣ឆ្នាំ​ខាងមុខ ក្នុងការនាំចូលតៃវ៉ាន់ អីចឹងហើយត្រូវសុំកិច្ចសហការពីសមាគមស្វាយចន្ទីកម្ពុជា ដើម្បី​ស្វែង​រកសហគ្រាសមាំ​ទាំ​និង​មាន​ការ​តាំងចិត្តខ្ពស់ដើម្បីធ្វើការជាមួយគ្នា»។

ក្រុមហ៊ុន JU HUA CHANG INTERNATIONAL ត្រូវការចន្ទីចចំនួន ១ ៧៦០គីឡូក្រាមក្នុងមួយខែ។

នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់​ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើន​ឡើង ២១% គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ២០ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៦ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម