Connect with us

ព័ត៌មានជាតិ

ក្រោយ​ដាក់​ឲ្យ​ដំណើរការ​ អាកាសយានដ្ឋានអន្តរជាតិ​​តេជោ បើកឱ្យពលរដ្ឋចូលទស្សនាឬទេ?

បានផុស

នៅ

ក្រោយបើកសម្ពោធដាក់ឱ្យដំណើរការក្នុងដំណាក់កាលទីមួយនាពេលឆាប់ៗខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិ​តេជោ នឹងបើកឱ្យប្រជាជនដែលត្រូវជាសាច់ញាតិរបស់អ្នកដំណើរ​អាចចេញ​ចូលដល់ខាងក្នុងដល់កន្លែង check in មិនមានការហាមហាត់ឃាត់ដូចនៅអាកាសយានដ្ឋានភ្នំពេញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើការឱ្យដឹងពីអ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment និង​ជា​អភិបាល​ក្រុមហ៊ុន​កាណាឌីយ៉ា​គ្រុប បាន​មាន​ប្រសាសន៍​ថា ក្រោយ​បើក​ដំណើរ​ការ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្រៅ​តែ​ពី​ភ្ញៀវ​ទេសចរ​ដែល​ជា​អ្នក​ដំណើរ ប្រជាជន​កម្ពុជា​ដែល​ជូន​អ្នក​ដំណើរ​មក​ប្រលាន​យន្ត​ហោះ​ថ្មី​នេះ អាច​ជូន​អ្នក​ដំណើរ​ដែល​ជា​បង​ប្អូន​ សាច់ញាតិ​របស់​ខ្លួន​ចូល​ទៅ​ដល់​ក្នុងបាន​ ​មិន​មាន​ការ​ហាម​ឃាត់​ដូច​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​នោះ​ទេ​។

អ្នក​ឧកញ៉ាបានពន្យល់ថា «ពេលចូល​មក​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ គឺ​មាន​ម្លប់​ត្រជាក់​ទាំង​អស់​ ហើយប្រជាជន​​កម្ពុជា​ដែល​ជូន​អ្នក​ដំណើរ​មក​ក៏​អាច​ចូល​ទៅ​ដល់​កន្លែង Check in ខា​ង​ក្នុង​​បាន។ លើស​ពី​នេះ​ទៀត ក៏​អាច​ចូល​ទៅ​ដល់​ក្នុង​កន្លែង​​ Counter ខាង​ក្នុង​អាច​មើល​ឃើញ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ចុះ​ពី​យន្តហោះ​ផ្ទាល់​ផង​ដែរ»​។

«ដោយឡែកនៅ​ខាង​ក្រៅ​បរិវេណ​ប្រលាន​យន្ត​ហោះ​ ប្រជាពលជន​កម្ពុជាក៏​អាច​ចូលទស្សនា​ដោយ​សេរី​បាន មិន​មាន​ការ​ហាម​ឃាត់​នោះ​ទេ»។ អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ បន្ថែមបែបនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរពាក់ព័ន្ធ​ទៅ​នឹង​ចំណត​ចត​រថយន្ត​ គឺខាង​ប្រលាន​យន្ត​ហោះ បាន​ម៉ៅ​ការ​ឱ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​រឿង​ចំណត​ឡាន​នេះ ហើយ​ពាក់ព័ន្ធ​តម្លៃលើចំណតរថយន្ត នៅ​មិន​ទាន់អាច​បញ្ជាក់បាននោះទេ​។

គួរ​ជម្រាប​ថា ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​បើក​ឲ្យ​ដំណើរការ​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២៥ ខាង​មុខនេះ។ អាកាសយានដ្ឋាន​​ដ៏ធំ​លំដាប់​ 4F នេះ មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​ប្រមាណ ១៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំនៅ​ដំណាក់កាលទីមួយ​៕

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

ក្រោយ​ដាក់​ឲ្យ​ដំណើរការ​ អាកាសយានដ្ឋានអន្តរជាតិ​​តេជោ បើកឱ្យពលរដ្ឋចូលទស្សនាឬទេ?

ព័ត៌មានជាតិ៥ នាទីutes មុន

សិស្ស​សាលា​រាប់​រយនាក់ ចូលរួមសម្អាតបរិស្ថានតាមដងផ្លូវជាតិ​ លើកកម្ពស់សោភណភាពក្នុងមូលដ្ឋាន

ព័ត៌មានជាតិ៧ នាទីutes មុន

កម្ពុជាលើកទឹកចិត្តសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សម្លឹងមើលឱកាសពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

ចូលឆ្នាំខ្មែរ! តើពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច សិរីសួស្តីនៅត្រង់ណាខ្លះ?

កីឡា៣០ នាទីutes មុន

សហព័ន្ធតេក្វាន់ដូ ITF​ នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ នៅ​ខែ​មិថុនា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម