Connect with us

សេដ្ឋកិច្ច

តម្លៃជ្រូករស់កើនឡើង តែមិនប៉ះពាល់ប្រាក់ចំណេញរបស់អាជីវករ និងអ្នកបរិភោគ

បានផុស

នៅ

លោក ឃឹម ហ្វីណង់​ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ថា បច្ចុប្បន្ន តម្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម ខណៈតម្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក និងអ្នកបរិភោគនៅឡើយទេ។

បើតាមអ្នកនាំពាក្យក្រសួងកសិកម្ម តម្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាតម្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។

អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា៖ «កន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹងការពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា»។

អាជីវករលក់សាច់ជ្រូកក្នុងផ្សារធំថ្មី នៅរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីថា តម្លៃជ្រូករស់មានការឡើងថ្លៃបន្ដិច នៅមួយរយៈពេលចុងក្រោយនេះ ធ្វើឱ្យការលក់ដូររបស់ពួកគាត់ មិនសូវចំណេញ។

អាជីវករចង់ឱ្យរដ្ឋាភិបាលបន្តអនុវត្តវិធានការបិទការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គត់គ្រប់គ្រាន់។

អាជីវករប្រាប់ថា តម្លៃសាច់ជ្រូកនៅលើទីផ្សារបានឡើងថ្លៃដល់ ២ ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

យោងតាមសមាគមអ្នកចិញ្ចឹមសត្វ កម្ពុជាមានតម្រូវការសាច់ជ្រូកប្រមាណ ៩​០០០ ក្បាលក្នុងមួយថ្ងៃនៅទូទាំងប្រទេស៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ដឹកនាំអភិបាលខេត្ត និងស្នងការខេត្ត៣ទៅឡាវ ដើម្បីបង្កើនល្បឿនទប់ស្កាត់គ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

Sokha Hotels

ព័ត៌មានពេញនិយម