Connect with us

ព័ត៌មានអន្ដរជាតិ

ចំណែកទីផ្សាររបស់ Tesla នៅអឺរ៉ុប បន្តធ្លាក់ចុះនៅខែកុម្ភៈ

បានផុស

នៅ

ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅអឺរ៉ុប បានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ​ដែលធ្វើឱ្យការលក់របស់​ក្រុមហ៊ុន ធ្លាក់ចុះ ២ ខែជាប់ៗគ្នា ទោះបីជា​ចំនួន​ចុះបញ្ជីរថយន្តអគ្គិសនីបាន​កើនឡើង​ក៏ដោយ​។ នេះបើតាម​ការ​ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បាន​បង្ហាញថា​ ការលក់របស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ៤២,២ ភាគរយ នៅឆ្នាំនេះ ដែលជំរុញ​ដោយ​ការប្រកួត​ប្រជែង​ខ្លាំង​ ក៏ដូចជា​ការធ្វើពហិការ​ក្រុមហ៊ុនរថយន្តរបស់​មហាសេដ្ឋីពិភពលោក អេឡុន ម៉ាសក៍ ចំពោះការពាក់ព័ន្ធរបស់លោក​ក្នុងនយោបាយអាមេរិក​។

នៅក្នុងខែកុម្ភៈ ក្រុមហ៊ុន Tesla បានកាន់កាប់ ១,៨ ភាគរយ នៃចំណែកទីផ្សារ​រថយន្តសរុប​ និង ១០,៣ ភាគរយ នៃចំណែកទីផ្សាររថយន្តអគ្គិសនី ដែលបង្ហាញពីការធ្លាក់ចុះពី ២,៨ ភាគរយ និង ២១,៦ ភាគរយ រៀងគ្នា ធៀបនឹង​ខែ​កុម្ភៈ ឆ្នាំមុន​។ ​

ជាលម្អិត ក្រុមហ៊ុន​បានលក់រថយន្តតិចជាង ១៧ ០០០ គ្រឿង ​ក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បើធៀបនឹងជាង ២៨ ០០០ គ្រឿង ក្នុងខែ​កុម្ភៈ ឆ្នាំ ២០២៤។ ​

បច្ចុប្បន្ន Tesla ប្រឈម​នឹង​បញ្ហា​ប្រឈម​ជាច្រើន​នៅ​អឺរ៉ុប រួម​ទាំង​​មាន​ជម្រើសរថយន្ត​មិន​សូវច្រើន​ ​​​បើ​ធៀប​នឹង​គូប្រជែង ដែល​សុទ្ធតែកត់ត្រាពីកំណើន​លក់រថយន្តអគ្គិសនី។ ក្រុមហ៊ុនផលិតរថយន្តបែបប្រពៃណី និងម៉ាកយីហោចិនថ្មីៗ បាន​ចេញ​លក់​នូវ​ម៉ូដែលរថយន្តអគ្គិសនីផ្សេង​ៗ និងថែមទាំង​មានតម្លៃសមរម្យជាង​ជាដើម​ ។ ​អ្នកជំនាញសង្កត់ធ្ងន់ថា ការពាក់ព័ន្ធនឹង​នយោបាយអាមេរិក​របស់​លោក និងបង្ហាញកាយវិការ និងសារបែប​គាំទ្រណាហ្ស៊ីរបស់​លោក ម៉ាសក៍ ក៏ជំរុញ​ឱ្យការ​លក់​របស់​ Tesla ធ្លាក់ចុះផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម