Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យបន្ទះឈីបវៀតណាម ឃើញពី «ឱកាសមាស» ​ដោយតម្រូវការច្រើន

បានផុស

នៅ

អ្នកជំនាញ​ផ្នែក​ឧស្សាហកម្មបន្ទះឈីបវៀតណាម បាន​លើកឡើង​ពី​កំណើន​នៃតម្រូវការស​ម្រាប់​វិស្វកររចនា​បន្ទះឈីប​​ក្នុងប្រទេស​របស់​ខ្លួន ដោយ​គូស​បញ្ជាក់​អំពី «ឱកាសមាស» ចំពេល​ដែ​លតម្រូវការ​មាន​ភាព​រឹងមាំ។ ​នេះបើតាម​ការចុះផ្សាយរបស់​កាសែត Tuoi Tre។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែប​នេះ ធ្វើឡើង​ក្នុង​​អំឡុងពេលការប្រកួតប្រជែងការរចនាបន្ទះ​មីក្រូឈីប (IC) ដែល​រៀបចំឡើង​នាទីក្រុងហូជីមិញ កាលពីថ្ងៃអាទិត្យ​។ ​

នាយកប្រតិបត្តិនៃក្រុមហ៊ុន Faraday Technology Vietnam លោក Koh Siang Yong Kevin បានសង្កត់ធ្ងន់លើ​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​បន្ទះឈីប ដែល​ជំរុញ​តម្រូវការ​ធនធានមនុស្ស​សម្រាប់វិស័យ​នេះ​។

លោក Kevin បាននិយាយថា៖ «​ទើប​តែត្រីមាសទី ១ នៃឆ្នាំ ២០២៥ ទេ ប៉ុន្តែ​យើងមានគម្រោង(បន្ទះឈីប​)រួចហើយ រហូតដល់ចុង​ឆ្នាំ ២០២៦»។ លោក Kevin បាន​បន្ត​ថា ការបញ្ជាទិញភាគច្រើន បានមកពីផ្នែកកុំព្យូទ័រ និងបច្ចេកវិទ្យា AI។

លោក Kevin បានលើក​ឧទាហរណ៍អំពីក្រុមហ៊ុន​បន្ទះឈីប​យក្សតៃវ៉ាន់ MediaTek ដែល​មានបុគ្គលិកវិស្វករចំនួន ២០ ០០០ នាក់ ប៉ុន្តែ​មិន​អាចបំពេញ​តម្រូវការគម្រោង​បាន​។ លោកបន្តថា៖ «សម្រាប់សិស្សានុសិស្ស នេះជាឱកាសមាស។ ការងាររចនា​ IC មិនត្រឹមតែមានសម្រាប់ធ្វើប៉ុណ្ណោះទេ ​ប៉ុន្តែ​វា​ក៏​មានតម្រូវការខ្ពស់ផងដែរ​»។

ស្ថាបនិក និងជាប្រធានអ្នកវិទ្យាសាស្ត្រនៅ Global Wireless Technology លោក David Nghiem បានជំរុញឱ្យវៀតណាមវិនិយោគលើការបណ្តុះបណ្តាលវិស្វករបន្ទះឈីប​ដែលមានជំនាញ។ លោក​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​អប់រំ​គាំទ្រ​ការ​អប់រំ​កម្រិត​ខ្ពស់​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ ដោយ​​ជឿជាក់ថា វៀតណាមនៅតែអាចរីកចម្រើនដោយស្ទាត់ជំនាញបច្ចេកទេសជាក់លាក់ ព្រោះសូម្បីតែការរចនាបន្ទះឈីប​ដ៏សាមញ្ញ ក៏អាចមានឥទ្ធិពលខ្លាំងផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម