ព័ត៌មានជាតិ
កម្ពុជា នឹងចូលរួមពិព័រណ៍ ITCN Asia ប្រទេសប៉ាគីស្ថាន ខាងមុខនេះ
នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងពាណិជ្ជកម្មតំណាងកម្ពុជានឹងដឹកនាំពាណិជ្ជករចូលរួមពិព័រណ៍ Information Technology Commerce Network Asia (ITCN Asia) នៅប្រទេសប៉ាគីស្ថាន ដែលការបើកឱកាសដល់ធុរជនក្នុងស្រុកអាចធ្វើការស្វែងរកដៃគូរពាណិជ្ជកម្មដើម្បីបង្កើនការនាំចេញផលិផលរបស់ខ្លួន។

បើតាមការបញ្ជាក់ពីក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុន E-commerce Gateway Pakistan (Pvt.) Ltd. នឹងរៀបចំពិព័រណ៍ “Information Technology Commerce Network Asia (ITCN Asia)” លើកទី២៦ និងទី៧។ ក្នុងនោះ ពិព័រណ៍ ITCN Asia លើកទី២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែឧសភា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលពិព័រណ៍ Lahore, ប្រទេសប៉ាគីស្ថាន។
ដោយឡែកពិព័រណ៍ ITCN Asia លើកទី២៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលពិព័រណ៍ Karachi, ប្រទេសប៉ាគីស្ថាន។
ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍មួយដែលផ្តល់ឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិនូវវេទិកា B2B (Business to Business) ពាក់ព័ន្ធ នឹងការនាំចេញ, ការវិនិយោគ, ការបណ្តាក់ទុនរួមគ្នា, និងឱកាសអាជីវកម្មជាច្រើន។

អាស្រ័យហេតុដូចនេះ ពាណិជ្ជករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ អាចទំនាក់ទំនង មកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ