ព័ត៌មានអន្ដរជាតិ
ទំនុកចិត្តអ្នកប្រើប្រាស់អាមេរិក ធ្លាក់ចុះទាបបំផុតរយៈពេល ៤ ឆ្នាំ
ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៤ ឆ្នាំក្នុងខែមីនានេះ ដោយពលរដ្ឋអាមេរិកព្រួយបារម្ភពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចនាពេលអនាគត និងអតិផរណាខ្ពស់ដោយសារតែគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ទង់មតិរបស់អង្គការស្រាវជ្រាវ Conference Board (CB) ដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ប្រចាំខែមីនា បានធ្លាក់ចុះ ៧,២ ពិន្ទុ ដល់ ៩២,៩ ពិន្ទុ ដែលជាកម្រិតទាបបំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២១។ ការស្ទង់មតិសេដ្ឋវិទូរបស់រ៉យទ័រ រំពឹងថាសន្ទស្សន៍នេះធ្លាក់ចុះត្រឹម ៩៤,០ ពិន្ទុ ប៉ុណ្ណោះ។
CB និយាយថា លទ្ធផលនៃការស្ទង់មតិរបស់ខ្លួនបង្ហាញពីការព្រួយបារម្ភនៃផលប៉ះពាល់ពីគោលនយោបាយពាណិជ្ជកម្ម និងពន្ធ ជាពិសេស គឺភាពតានតឹងដែលកំពុងកើនដោយ ខណៈមានសញ្ញាជាច្រើនជាងធម្មតា អំពីភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងគោលនយោបាយផងដែរ។
សេដ្ឋវិទូជាន់ខ្ពស់របស់ CB លោកស្រី Stephanie Guichard បាននិយាយថា៖ «សុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់អំពីប្រាក់ចំណូលនាពេលអនាគត ភាគច្រើនបានរលាយបាត់ ដែលបង្ហាញថា ការព្រួយបារម្ភអំពីសេដ្ឋកិច្ច និងទីផ្សារការងារ បានចាប់ផ្តើមជះឥទ្ធិពលលើការវាយតម្លៃរបស់អ្នកប្រើប្រាស់អំពីស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ»៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង