Connect with us

សេដ្ឋកិច្ច

អគារជាប់គាំង ១២៣ គម្រោង នៅខេត្តព្រះសីហនុបន្តដំណើរការឡើងវិញ

បានផុស

នៅ

គិតមកដល់ពេលនេះ គម្រោងវិនិយោគចំនួន ២៨៨ គម្រោង ទទួលបានការលើកទឹកចិត្តពិសេស​ពីរាជ​រដ្ឋា​ភិបាល ក្នុងនោះមានអាគារជាប់គាំងចំនួន ១២៣ គម្រោង នឹងបន្តការសាង​សង់ឡើង​វិញគិត​ជា​ថវិកា ៦,៧ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ា​ណែត នាយ​ក​រដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ថា៖​ «កាល​ពីកូវីដ​១៩​​ យើងមានអគារមួយចំនួនជាប់គាំង មកដល់ម៉ោងនេះ យើង​មាន​ទាំងអស់ ២៨៨ គម្រោង ដែលបានដាក់លើកទឹកចិត្ត ២៦៩ គម្រោង បានផ្ដល់​គោល​ការណ៍ដើម្បីដោះស្រាយ ហើយក្នុងនោះយើងដោះបាន ១២៣ គម្រោង គិតជាថវិកា ៦,៧ ពាន់លានដុល្លារ»។

សម្ដេចធិបតី ហ៊ុន ម៉ា​ណែត បានបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នឹងបន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ខណៈរាជរដ្ឋាភិបាលទើបតែបានអនុម័តផែន​ការមេ​អភិ​វឌ្ឍ​​តំបន់សមុទ្រ ដោយយកខេត្តព្រះសីហនុជាគោល។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ត្រូវបានប្រកាសដាក់​ឱ្យអនុវត្ត​កាល​ពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាល ករណីអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ មានអគារផ្អាកដំណើរការសាងសង់ ចំនួន ៣៦២អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១,១៦ ពាន់លានដុល្លារ ដើម្បីបញ្ចប់កាសាងសង់ និង អគារសាងសង់រួច ប៉ុន្តែមិនដំណើរ​ការ​មានចំនួន ១៧៦អគារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម