ព័ត៌មានជាតិ
កម្ពុជាគ្រោងរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសឥណ្ឌា
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គ្រោងនឹងធ្វើការរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ (Investment Roadshow) ទៅកាន់ប្រទេសឥណ្ឌានាពេលអនាគត ដើម្បីជាការបន្ថែមគោលដៅគោះទ្វារទាក់ទាញវិនិយោគដោយផ្ទាល់មួយទៀតពីបរទេសផងដែរ។

ការបង្ហាញអំពីផែនការរបស់លោកឧបនាយករដ្ឋមន្រ្តីធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនានេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មីនៅទីស្តីការ CDC។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាសនៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាអាទិ៍រួមមាន៖ វិស័យព័ត៌មានវិទ្យា, បច្ចេកវិទ្យាឌីជីថល, អេឡិចត្រូនិក និងការកែច្នៃចំណីអាហារ។
លោកឧបនាយករដ្ឋមន្រ្តីជំនឿជាក់ថាបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូត នឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពាក់ព័ន្ធនឹងការទាក់ទាញជំរុញវិនិយោគ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។
លោកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីៗ នៃការរីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកថា៖«តាមរយៈទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ និងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិតកាន់ឱ្យតែខ្ពស់ថែមទៀត»។
បើយោងតាមលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា (NBC) ថ្លែងក្នុងកម្មវិធីមួយកាលពីខែវិច្ឆិកាកន្លងទៅថា កម្ពុជាអាចនឹងធ្វើការតភ្ជាប់ប្រព័ន្ធទូទាត់បាគងទៅកាន់ប្រទេសឥណ្ឌា ដើម្បីលើកកម្ពស់ការទូទាត់ឆ្លងដែន ជាពិសេសសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទាក់ទាញទេសចរពីបណ្តាប្រទេសទាំងនោះ។
លោកថាបច្ចុប្បន្ន កម្ពុជាបានធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិន ចាំបាច់ដូរទៅជាដុល្លារសិននោះទេ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក