ព័ត៌មានអន្ដរជាតិ
ថៃទទួលបានការគាំទ្រលើសលុប លើផែនការ កាស៊ីណូពីមតិសាធារណៈ
លទ្ធផលនៃនីតិវិធីទទួលមតិសាធារណៈបានបង្ហាញថា ប្រជាជនថៃច្រើនលើសលប់មានការគាំទ្រលើផែនការរបស់រដ្ឋាភិបាលក្នុងការដាក់កាស៊ីណូឱ្យនៅស្របច្បាប់ ដើម្បីជំរុញវិស័យទេសចរណ៍ ទោះបីមានការជំទាស់។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រហែល ៨០ ភាគរយ នៃអ្នកចូលរួមក្នុងការស្ទង់មតិសាធារណៈ បានយល់ស្របលើសេចក្តីព្រាងច្បាប់ ដែលត្រួសត្រាយផ្លូវឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់នេះ ដោយបើកវានៅខាងក្នុងកន្លែងកម្សាន្តធំៗ។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ប្រជាជនជាង ៧០ ០០០ នាក់ បានផ្ដល់មតិយោបល់ និងអនុសាសន៍របស់ខ្លួន ក្នុងអំឡុងពេលដែលក្រសួងហិរញ្ញវត្ថុបើកការទទួលមតិសាធារណៈចន្លោះពីថ្ងៃទី ២៨ កុម្ភៈ ដល់ថ្ងៃទី ១៤ មីនា។
គួរគូសបញ្ជាក់ថា ប្រទេសថៃដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច មានគោលបំណងអនុម័តច្បាប់កាស៊ីណូដ៏ចម្រូងចម្រាស នៅឆ្នាំ ២០២៥ នេះ ដើម្បីទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន និងបង្កើនប្រាក់ចំណូលពន្ធ ខណៈដោះស្រាយកន្លែងលេងល្បែងស៊ីសងខុសច្បាប់ផងដែរ។

ប៉ុន្តែផែនការនេះ បានរងរិះគន់ដោយក្រុមអ្នកប្រឆាំង និងក្រុមប្រយុទ្ធប្រឆាំងនឹងការញៀនល្បែងស៊ីសងក្នុងចំណោមប្រជាជនថៃ ដោយនិយាយថា កាស៊ីណូនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អាជីវកម្មធំៗ និងក្រុមហ៊ុនបរទេស។
កាលពីពាក់កណ្ដាលខែមីនា កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយថា ការអនុម័យរបស់រដ្ឋាភិបាលលើកន្លែងកាស៊ីណូ-កម្សាន្ត អាចជាកត្តាជំរុញឱ្យមានការប្រឆាំងទ្រង់ទ្រាយធំចំពោះរដ្ឋបាលដឹកនាំដោយគណបក្សភឿថៃ នាពេលបច្ចុប្បន្ន។
ក្រុមអ្នកប្រឆាំងនឹងផែនការកាស៊ីណូស្របច្បាប់ បានច្រានចោលការណ៍ដែលថា កាស៊ីណូនឹងបង្កើនប្រាក់ចំណូលទេសចរណ៍។ ផ្ទុយទៅវិញ ពួកគេបានលើកឡើងថា វានឹងជំរុញឱ្យមានកំណើនបទល្មើស/ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងល្បែងស៊ីសង ដែលនឹងប៉ះពាល់ដល់ទំនុកចិត្តទេសចរបរទេស ដែលទៅលេងប្រទេសថៃដោយសារតែសម្បត្តិធម្មជាតិ វប្បធម៌ និងសិល្បៈជាដើម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង