ព័ត៌មានអន្ដរជាតិ
ប៊ីល ហ្គេត៖ មានតែការងារ ៣ មុខ ប៉ុណ្ណោះ ដែលនឹងបន្តឈរជើងក្នុងបដិវត្តន៍ AI
មហាសេដ្ឋីពិភពលោក និងសហស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យា Microsoft លោក ប៊ីល ហ្គេត បាននិយាយកាលពីពេលថ្មីៗនេះថា លោកជឿថា មានតែការងារ ៣ មុខ ប៉ុណ្ណោះ ដែលអាចនឹងបន្តឈរជើង នៅពេលវិស័យបញ្ញាសិប្បនិម្មិត (AI) កាន់តែរីកចម្រើន។

ការងារទាំង ៣ នោះ រួមមានអ្នកសរសេរកូដ ជីវវិទូ និងអ្នកជំនាញផ្នែកថាមពល។ មហាសេដ្ឋីបច្ចេកវិទ្យាដដែល បានព្យាករថា AI នឹងជំនួសកម្លាំងមនុស្សភាគច្រើន ប៉ុន្តែវាមិនធ្វើឱ្យមនុស្សអស់ថាមពលនោះទេ ព្រោះវាអាស្រ័យលើមនុស្សក្នុងការសម្រេចចិត្តប្រើប្រាស់ AI ហើយអាស្រ័យលើខ្លួនឯង ថាតើផ្នែកណានៃការងារដែលយើងអាចធ្វើដោយខ្លួនឯង។
ចំពោះការសរសេរកូដ លោក ហ្គេត បកស្រាយថា ខណៈបច្ចុប្បន្ន AI អាចបង្កើតកូដ និងសូម្បីតែជាប់ស្តង់ដារបច្ចេកទេស អ្នកសរសេរកូដជាមនុស្ស នៅតែមានសារៈសំខាន់សម្រាប់ដំណើរការនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Axios ។ លោក ហ្គេត បានពណ៌នាថា អ្នកជំនាញផ្នែកមនុស្ស នឹងត្រូវការជាចាំបាច់ដើម្បីកំណត់ និងកែកំហុស កែលម្អក្បួនដោះស្រាយ និងគាំទ្រការអភិវឌ្ឍរបស់ AI។
បន្ថែមពីលើនេះ មហាសេដ្ឋីវ័យ ៦៩ ឆ្នាំដដែល បានអះអាងថា ការងាររបស់ជីវវិទូនឹងមានសុវត្ថិភាពក្នុងពិភព AI នាពេលអនាគត។ លោកលើកឡើងថា AI ពូកែក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ និងវិភាគ DNA ប៉ុន្តែបច្ចេកវិទ្យានេះខ្វះការច្នៃប្រឌិតដែលត្រូវការសម្រាប់ការស្រាវជ្រាវជីវសាស្រ្ត និងការរកឃើញបែបវិទ្យាសាស្ត្រ។

ជាមួយគ្នានោះដែរ លោក ហ្គេត បានព្យាករថា AI នឹងក្លាយជាជំនួយសម្រាប់មនុស្សនៅពេលគេនិយាយអំពីការសម្រេចបាននូវគោលដៅអាកាសធាតុសកល។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វានឹងមិនអាចជំនួសការងាររបស់អ្នកជំនាញថាមពលទេ ពីព្រោះវិស័យនេះមានភាពស្មុគស្មាញក្នុងការធ្វើស្វ័យប្រវត្តិកម្មឱ្យពេញលេញ។
ជំនឿរបស់លោក ហ្គេត ហាក់ផ្ទុយពីមហាសេដ្ឋីបច្ចេកវិទ្យាដទៃទៀត។ ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Nvidia លោក Jensen Huang បានប្រាប់យុវជនឱ្យគិតទ្វេរដង មុននឹងប្រឡូកក្នុងវិស័យអភិវឌ្ឍន៍សុសវ៉ែរ ដោយសារការវិវត្តនៃ AI នាពេលបច្ចុប្បន្ន ខណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុនសុសវ៉ែរ Salesforce លោក Marc Benioff វិញ បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងពិភាក្សាដេញដោលគ្នាលើការជួលវិស្វករសុសវ៉ែរឱ្យធ្វើការនៅឆ្នាំ ២០២៥ ។
លើសពីនេះ នាយកប្រតិបត្តិក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI លោក Sam Altman បានប្រកាសថា AI នឹងជំនួសវិស្វករសុសវ៉ែរ ដូច្នេះហើយ លោកណែនាំថា សិស្សនិស្សិតគួរតែមានជំនាញ AI ឱ្យស្ទាត់ ដូចជំនាន់របស់លោក ដែលស្ទាត់លើការសរសេរកូដ។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ន កំពុងមានកំណើននៃការព្រួយបារម្ភអំពីការណ៍ដែលថា AI នឹងជំនួសការងាររបស់មនុស្ស ដែលអាចធ្វើឱ្យអត្រាអត់ការងារធ្វើកើនឡើង។ របាយការណ៍មួយបានបង្ហាញថា ក្នុង «សេណារីយ៉ូដ៏អាក្រក់បំផុត» ការងារចំនួន ៨ លានកន្លែង នៅចក្រភពអង់គ្លេស អាចនឹងត្រូវបាត់បង់ដោយសារ AI។
លើសពីនេះ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ៥៤ ភាគរយ នៃការងារធនាគារអាចដំណើរការដោយស្វ័យប្រវត្តិដោយប្រើ AI ។ ជាក់ស្តែង កាលពីខែមុន ធនាគារធំរបស់សិង្ហបុរី DBS បានប្រកាសថា ខ្លួនអាចនឹងកាត់បន្ថយតួនាទីការងារប្រហែល ៤ ០០០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយជំនួសមកវិញនូវការប្រើប្រាស់ AI៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?