Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កំពុងដំណើរការនៅខេត្តព្រះសីហនុ

បានផុស

នៅ

ខេត្តព្រះសីហនុមានគម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ គម្រោង ក្នុងនោះមាន ៥ គម្រោង កំពុងដំណើរការ ២ គម្រោងកំពុងស្ថិរនៅក្នុងដំណើរការសាងសង់ និង ៥ គម្រោងទៀត នៅមិនទាន់មានសកម្មភាពនៅឡើយ។ នេះបើយោងតាមរបាយការណ៍របស់​រដ្ឋបាលខេត្ត​ព្រះ​សីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាង ស៊ីណាត អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះថា​ នៅខេត្តព្រះសីហនុមានរោងចក្រសហគ្រាស សរុបចំនួន ៣ ៨០០ ទីតាំង។ ​ក្នុងនោះមានគម្រោង​វិនិយោគចំនួន ២៩០ ដែលមានទុនវិនិយោគប្រមាណ ២ ៨៥០ លានដុល្លារ។ បច្ចុប្បន្នមានរោងចក្រកំពុងដំណើរការ ១៨១ ទីតាំង និងបុគ្គលិកកម្មករ និយោជិក​ប្រមាណជាង ៥ ម៉ឺននាក់ ដែលទទួលបានប្រាក់ខែប្រមាណ ១៦,៥ លានដុល្លារ ក្នុងមួយខែ។

យោងតាមក្រសួងឧស្សាហកម្ម គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រដំណើរការមាន​​​ចំនួន ៣០ ស្ថិតនៅក្នុង ១២ រាជធានី-ខេត្ត កើនឡើង ៤ តំបន់ ស្មើនឹង ១៥,៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។

តំបន់សេដ្ឋកិច្ចទាំងនោះរួមមាន ខេត្តស្វាយរៀង កំពុងដំណើរការចំនួន ៩ ខេត្តព្រះសីហនុកំពុងដំណើរការចំនួន ៥ ខេត្តកណ្ដាល កំពុងដំណើរការចំនួន ៣ ខេត្តកោះកុងកំពុងដំណើរការចំនួន ៣ ខេត្តបន្ទាយមានជ័យ កំពុងដំណើរការចំនួន ៣ កំពង់ចាម ១ កំពង់ឆ្នាំង ១ កំពត ១ ក្រចេះ ១ ពោធិ៍សាត់ ១ រាជធានីភ្នំពេញ ១។

ទុនវិនិយោគសរុបនៅក្នុង​វិស័យ​ឧស្សា​ហ​កម្ម មានចំនួនជាង ២០,៤៥ ពាន់​លាន​ដុល្លារ នៅក្នុងឆ្នាំ ២០២៤ កើនឡើង ១០,១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

លោក វង្សី វិស្សុត​ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រីមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ​ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេច​បានកំណើន ១៥,៧% ហើយផលិត​ផល​​កម្ពុជា​កាន់​តែច្រើនកំពុងបោះជំហាន​ចូល​ទៅ​កាន់​ទីផ្សារតំបន់ និងអន្តរ​ជាតិ ដែលកម្ពុជាត្រូវពង្រឹង និងពន្លឿន​​​​ឧស្សា​ហូបនីយកម្ម រចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈ​ជាប្រ​ទេស​អភិវឌ្ឍន៍​តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម