Connect with us

ព័ត៌មានជាតិ

សាលាបង្រៀនជួសជុលយន្ត​ហោះដំបូងគេ នឹងលេចវត្តមាននៅកម្ពុជា

បានផុស

នៅ

អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ ​អភិបាលក្រុមហ៊ុន Cambodia Airport Investment និង​ជា​អភិបាល​ក្រុមហ៊ុន​កាណាឌីយ៉ា​គ្រុបបាន​បង្ហើប​ថា នាពេល​ខាង​មុខ​នេះ ​សាលា​​ហ្វឹកហ្វឺន​បង្រៀនជួសជុល​យន្តហោះ​ដំបូងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា ​នឹង​​មាន​វត្តមានឡើងនៅក្រុងភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុន អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ បានមានប្រសាសន៍ថា ​ការ​បើក​សាលា​បង្រៀន​ជួសជុល​យន្តហោះ ក្រុមហ៊ុន​ទើ​ប​តែ​ចុះ MOU រួច​ ដើម្បី​ផ្តើមដំណើរការ​សាលា​បើកបរ​យន្តហោះ​ដែល​ជាសាលា​ផ្នែក​បច្ចេកទេសយន្តហោះ​​ដំបូង​គេ​សម្រាប់​កូនខ្មែរ​សិក្សា។

«នេះ​ជា​ចំណុច​សំខាន់​ ដែល​យើង​ទើប​តែ​បាន​ស៊ីញេចុះ MOU ជា​មួយ​​​ហ្វីលីពីន ​ដើម្បី​ហ្វឹកហាត់​នៅ​ក្នុង​ជំនាញ​ជួសជុល​យន្តហោះ​ ជាលើកដំបូងនៅកម្ពុជា ហើយ​ការ​បើក​នឹង​ធ្វើ​នៅ​សាកលវិទ្យាល័យ​ខេម​តិច​ ជ្រោយ​ចង្វា»។

លោកបន្ត​​ថា៖ «បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រឹក្សា​​ដើម្បី​ចុះ​កុងត្រា​លើ​កិច្ចការ​នេះ នៅ​ពេល​ចុះ MOU រួចរាល់ នឹងមាន​​ប្រជុំ​​ពិភាក្សា​លម្អិតបន្ថែម​ទៀត។​ ហើយ​ប្រសិន​បើ​​ការងារ​នេះ​អាច​សម្រេច​បាន​ចប់​សព្វ​​គ្រប់​​នោះ ​សាលា​បង្រៀន​ជួសជុល​យន្តហោះ​នឹងចាប់ផ្តើមបើក​​នៅ​សាកលវិទ្យាល័យ​ខេម​តិច​ជ្រោយចង្វាតែម្តង ដែល​នេះ​ជា​លើក​ទី១ ហើយ​ដែល​កម្ពុជា​ មាន​​សាលា​បង្រៀន​ជួសជុល​យន្តហោះបែបនេះ​​»។

បន្ថែមពីនេះ ពាក់ព័ន្ធ​​អាកាសយានដ្ឋាន​អន្តរជាតិតេជោ ដែល​គ្រោង​បើក​ដំណើរការ​នៅ​អំឡុង​ខែ​កក្កដានេះ អ្នក​ឧកញ៉ា ឆារស៍ ​វ៉ាន់ បាន​គូស​បញ្ជាក់ថា កម្លាំង​ពលកម្ម​​ដែល​ធ្លាប់​បម្រើការ​ការងារ​នៅ​ប្រលាន​យន្តហោះ​ចាស់ ​នឹង​ត្រូវ​ផ្ទេរ​មក​បម្រើ​ការងារ​នៅ​ប្រលាន​យន្តហោះ​ថ្មី​ដោយ​ស្វ័យ​ប្រវត្តិ។

បើទោះជាបែបនេះក្តី ក្រុមហ៊ុន​​នឹង​ពិនិត្យ​ជាក់ស្ដែង​បន្ថែម​ទៀត​ថា​តើ​ប្រលាន​បន្តហោះ​​អន្តរជាតិ​តេជោ ​ត្រូវ​ការ​កម្លាំង​ពលកម្ម​​ប៉ុន្មាន​បន្ថែមទៀត ដើម្បី​អាច​ស្រូប​យក​កម្លាំង​ពលកម្ម​ថ្មី​បន្ថែម ជាពិសេស​យកតែ​កម្មករ​ពលករ​ដែល​មាន​ជំនាញ​ច្បាស់​លាស់ត្រូវតែជា​បុគ្គលិកជាជនជាតិ​ខ្មែរ​​​។

អាកាសចរណ៍ស៊ីវិលកម្ពុជា បានដាក់ចេញ​នូវ​ទិស​ដៅដឹកអ្នកដំណើរតាមផ្លូវអាកាសឱ្យបានចំនួន ៧,៥ ​លាននាក់ និងទំនិញ ៨០ ពាន់តោន ​នៅក្នុងឆ្នាំ ២០២៥ ខណៈកាលពីឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាម​ផ្លូវ​​អា​កាសចំនួន ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២៣ ភាគរយ ធៀបនឹងឆ្នាំ២០២៣ និង កើនឡើង១,៤% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែកក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ទើបតែងើបវិញជាលំដាប់បានប្រមាណជាង ៦៨% តែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២៤ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩៕

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម