Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើរថយន្តនាំចូល​សហរដ្ឋអាមេរិក​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បាន​ប្រកាស​ដាក់ពន្ធ ២៥ ភាគរយ លើរថយន្តនាំចូលពីគ្រប់ប្រទេស​ទាំងអស់ ក្នុងជំហានចាក់សាំងលើកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មសកល ដែល​រំពឹង​ថា​នឹង​ប៉ះពាល់ដល់​ប្រទេស​ជាសម្ព័ន្ធមិត្ត និងអ្នកប្រើប្រាស់ក្នុងស្រុក​ខ្លាំង​ជាងគេ​។ នេះបើតាម​ការចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន ​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​ថ្លែងក្នុង​កម្មវិធីមួយ​នៅ​ការិយាល័យពងក្រពើ យ៉ាងដូច្នេះថា​៖ «អ្វី​ដែល​យើង​នឹង​ធ្វើ​ គឺ​ដាក់ពន្ធ ២៥ ភាគរយ​ ​លើ​រថយន្ត​​ដែល​មិន​ផលិត​នៅ​សហរដ្ឋ​អាមេរិកទាំង​អស់​»។

ប្រធានាធិបតីដដែល​បាន​ឱ្យដឹងថា​ ចំណាត់ការនេះ​នឹង​ចូលជាធរមាន​នៅថ្ងៃទី ៣ មេសា ពោលគឺ ១ ថ្ងៃក្រោយ​វិធានការពន្ធឆ្លើយតបឱ្យស្មើគ្នា (Reciprocal Tariffs) របស់​លោក​កំណត់ចូលជាធរមាន ក្នុងបំណង​កាត់បន្ថយឱនភាព​ពាណិជ្ជកម្មអាមេរិក​។

ការប្រកាសរបស់​លោក ត្រាំ បាន​បង្កប្រតិកម្មពីសម្ព័ន្ធមិត្ត​ផ្សេងៗគ្នា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន បានពណ៌នាចំណាត់ការនេះថា «អាក្រក់សម្រាប់អាជីវកម្ម កាន់តែអាក្រក់សម្រាប់អ្នកប្រើប្រាស់» ខណៈ​នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney វិញ បានចាត់ទុកវាជា «ការវាយប្រហារដោយផ្ទាល់» លើកម្មករកាណាដា។

លោក Carney បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Ottawa ថា៖ «យើងនឹងការពារកម្មកររបស់យើង យើងនឹងការពារក្រុមហ៊ុនរបស់យើង យើងនឹងការពារប្រទេសរបស់យើង ហើយយើងនឹងការពារវាជាមួយគ្នា»។

យ៉ាងណាមិញ សហជីពកម្មករ United Auto Workers ដែល​តែងរិះគន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ បាន​ស្វាគមចំពោះពន្ធថ្មីរបស់​ ត្រាំ។ ប្រធាន UAW លោក Shawn Fain បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា​៖ «ពន្ធទាំងនេះគឺជាជំហានដ៏សំខាន់មួយក្នុងទិសដៅត្រឹមត្រូវសម្រាប់កម្មកររថយន្តនៅទូទាំងប្រទេស» ហើយ​ឥឡូវនេះ​ វាអាស្រ័យនៅលើ​ក្រុមហ៊ុនផលិតរថយន្ត​ក្នុងការបន្ថែមការងារ​ទៅក្នុងសហរដ្ឋ​អាមេរិក​។ ​

ទោះបីជាយ៉ាងណា​ក៏ដោយ​ អ្នកជំនាញ​មើលឃើញថា​ ពន្ធ ២៥ ភាគរយ នឹង​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​របស់អាមេរិកតាម​រយៈការបង្កើន​តម្លៃ ​ដែល​មាន​លទ្ធភាព​ទម្លាក់ការលក់រថយន្ត​ទូទាំងប្រទេស​ផងដែរ។ បន្ថែម​បន្ទុកដល់ប្រទេស​សម្ព័ន្ធមិត្ត ដែលជាអ្នកនាំចេញរថយន្ត​ធំៗទៅអាមេរិក​។

អតីតមន្ត្រីរតនាគារសហរដ្ឋអាមេរិក និងបច្ចុប្បន្ន​ជាមន្រ្តីក្រុមប្រឹក្សាទំនាក់ទំនងបរទេសអាមេរិក​ លោក Brad Setser បាន​ថ្លែងថា​ ​ផលប៉ះពាល់សេដ្ឋកិច្ចអាច​ធ្ងន់ធ្ងរ​ ដោយ​ការនាំចូល​រថយន្ត​ផលិត​រួច​ស្រេច​របស់សហរដ្ឋអាមេរិក ​មាន​ចំណែក​ជិត ១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់​ប្រទេស (GDP)។

កាលពីឆ្នាំ ២០២៤ សហរដ្ឋអាមេរិកបាននាំចូលផលិតផលរថយន្ត​ក្នុង​តម្លៃ ៤៧៤ ប៊ីលាន​ដុល្លារ ​រួមទាំងរថយន្តដឹកអ្នកដំណើរ​ក្នុង​តម្លៃ ២២០​ ​ប៊ីលានដុល្លារ។ ម៉ិកស៊ិក ជប៉ុន កូរ៉េខាងត្បូង កាណាដា ​អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក គឺជា​ប្រទេស​ផ្គត់ផ្គង់រថយន្ត​ដ៏ធំបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម