Connect with us

សេដ្ឋកិច្ច

វៀតណាមនាំចូលជ័រកៅស៊ូជិត ១ លានតោន ពីកម្ពុជា មានតម្លៃ $១,២ ពាន់លាន

បានផុស

នៅ

ទិន្នន័យគយរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅ​ស៊ូធម្មជាតិជិត​មួយលានតោនពីកម្ពុជា ស្មើនឹងជាង៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃ​ជាង​ ១,២ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម​សម្រាប់ការវិនិយោគ​លើ​ផលិត​​​​​កម្មកៅស៊ូ​ធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិដ៏សំខាន់របស់វៀតណាម។

ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាអ្នកវិនិយោគឈានមុខគេ​នៅ​ក្នុង​កៅ​ស៊ូ​ធម្មជាតិនៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃ​ដី​ជិត ៩០០០០ ហិចតា និងរោងចក្រកែច្នៃចំនួន ៧ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវៀត​ណាម​ផ្សេង​ទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើផលិតកម្មកៅ​ស៊ូធម្មជាតិនៅ​កម្ពុជា​​ផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាមចេញផ្សាយនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ បញ្ជាក់ថា ភាគច្រើននៃកៅស៊ូធម្មជាតិដែលផលិតនៅវៀតណាម និងនាំចូលពីកម្ពុជា ត្រូវបាន​នាំ​ចេញ​ទៅប្រទេសចិន។

ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញកៅស៊ូធម្មជាតិ ១,៤៥ លានតោន​ទៅកាន់ប្រទេសចិន ដែល​មានតម្លៃ ២,៤ ពាន់លានដុល្លារ។ ទីផ្សារនាំចេញសំខាន់ៗផ្សេង​ទៀត​របស់​វៀតណាមរួម​មាន​​សហភាពអឺរ៉ុប អាមេរិក កូរ៉េ និងជប៉ុន។

ខណៈមិនមានព័ត៌មានដែលអាចរកបាន ប្រសិនបើកៅស៊ូធម្មជាតិពីវៀតណាម​ដែលនាំចូល​ទៅ​ប្រទេស​​​ចិនទទួលបានផ្លូវទៅកាន់សហភាពអឺរ៉ុប និងទីផ្សារផ្សេងទៀតនោះ មានការសិន្និដ្ឋានថា​ផ្នែកនៃការនាំចូលរបស់ចិនត្រូវបាននាំចេញទៅកាន់ទីផ្សារទាំងនេះនៅក្នុងផលិតផលចុងក្រោយកៅស៊ូដូចជាសំបកកង់ និងផលិតផលផ្សេងៗទៀត។

ទីផ្សារអ្នកប្រើប្រាស់សំខាន់ៗដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងទទួលយកតម្រូវការ​តឹងរ៉ឹងកាន់តែខ្លាំងឡើងលើភាពស្របច្បាប់ និងគ្មានការកាប់បំផ្លាញព្រៃឈើទាក់ទង​នឹងផលិត​ផល​​ដែលនាំចូលទៅក្នុងទីផ្សារទាំងនេះ។

នៅឆ្នាំ ២០២៣ សហភាពអឺរ៉ុបបានអនុម័តបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ (EUDR) ដែលហាមឃាត់ផលិត​ផលចំនួន ៧ រួមទាំងកៅស៊ូ ប្រសិនបើការផលិតផលិតផលទាំង​នេះបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើ។

អ្នកនាំចូលក្នុងសហភាពអឺរ៉ុបត្រូវបានទាមទារដើម្បី​ធានាថា ផលិតផលរបស់ពួកគេស្របច្បាប់ និងគ្មានការកាប់បំផ្លាញព្រៃឈើ។ ផលិតផលត្រូវតែអាចតាមដានត្រឡប់ទៅដីជាក់លាក់នៃដីដែលពួកគេត្រូវបានដាំដុះ។

គេរំពឹងថាការបង្កើនភាពស្របច្បាប់ និងតម្រូវការនិរន្តរភាពនឹងត្រូវបានអនុម័តយ៉ាងទូលំទូលាយ​នៅក្នុងទីផ្សារសំខាន់ៗនាពេលអនាគត។

លោក Phan Tran Hong Van តំណាង សមាគមន៍កៅស៊ូវៀតណាម (VRA) មានប្រសាសន៍ថា៖​«ក្រុមហ៊ុនវៀតណាមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម និងក្នុងប្រទេសផ្សេងទៀត រួមទាំងនៅក្នុងប្រទេស​កម្ពុជា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុលោម​តាមតម្រូវការទីផ្សារ។ EUDR បង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់វិស័យ​កៅស៊ូរបស់យើង។ ក្រុមហ៊ុនដែលមានធនធាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុង​ស្តង់ដារគ្រប់គ្រងគុណភាព និងបរិស្ថាននឹងមានអត្ថប្រយោជន៍ធៀបនឹងក្រុមហ៊ុនដែលគ្មាន។ ម៉្យាងទៀត ខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចុប្បន្នគឺស្មុគស្មាញណាស់ ដែលពាក់ព័ន្ធនឹងពាណិជ្ជករជាច្រើនកំរិត និងអកសិកខ្នាតតូចជាច្រើន»។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «ខណៈការអនុវត្ត EUDR ទំនងជាជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាង​សំខាន់នៅក្នុង​របៀបដែលកៅស៊ូត្រូវបានផលិត ប្រភពប្រមូលទិញ និងការជួញដូរ និងលើកកម្ពស់​និរន្តរភាព​នៅក្នុងខ្សែច្រវ៉ាក់តម្លៃកៅស៊ូ កសិករកៅស៊ូខ្នាតតូចអាចនឹងប្រឈមទៅនឹងការផាត់ចេញ ប្រសិនបើពួកគេខ្វះសមត្ថភាពក្នុងការសម្របខ្លួន ឬទទួលបានការគាំទ្រគ្រប់គ្រាន់»។ នេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធពីរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

លោកស្រីបានបន្ថែមថា៖ «អង្គការអុកស្វាម កំពុងតែធ្វើការសហការយ៉ាង​ជិតស្និទ្ធជាមួយ​អគ្គនា​យកដ្ឋាន​កៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើតគោលការណ៍​ណែនាំ​កៅស៊ូ​ធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា កែសម្រួលសៀវភៅណែនាំ​អំពីការចូល​រួម​សហគមន៍ពីប្រទេសវៀតណាមអោយស្របតាមបរិបទច្បាប់របស់កម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាល​ជំនាញស្តីពីការចូលរួមសហគមន៍ និងសមភាពយេនឌ័រដល់ក្រុមហ៊ុន​សមាជិកនៃសម្ព័ន្ធ​ឧស្សាហ​កម្មកៅស៊ូវៀតណាមនៅកម្ពុជា និងវៀតណាម។ លើសពីនេះ អង្គការអុកស្វាម និងដៃគូរបស់​ខ្លួនគាំ​ទ្រដល់ការកៀរគរអ្នកផលិតកៅស៊ូខ្នាតតូច ដើម្បីផ្តល់សិទ្ធិអំណាចដល់ការចរចារ​បស់​ពួកគេលើតម្លៃជ័រជាមួយពាណិជ្ជករ និងបង្កើនសាមគ្គីភាព និងការចែករំលែកចំណេះ​ដឹង​ក្នុង​វិស័យនេះ»។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន​ជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដី​កៅស៊ូកសិឧស្សា​ហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម