Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញកសិផលវៀតណាម ប្រឈម​​ការត្រួតពិនិត្យគុណភាពតឹងរុឹង

បានផុស

នៅ

វៀត​ណាម​មាន​សក្ដានុពល​​ខ្លាំង​សម្រាប់​ការ​វិនិយោគ​លើ​ផលិតកម្ម​​ ការ​កែច្នៃ និង​ការ​នាំ​ចេញកសិកម្ម ប៉ុន្តែ​អ្នក​ជំនាញ​កំពុងព្រួយបារម្ភចំពោះការណ៍ដែលថា​ ការនាំចេញកសិផលវៀតណាម​ប្រឈម​នឹង​ការត្រួតពិនិត្យ​គុណភាពតឹងរុឹង រួមជាមួយ​ឧបសគ្គរារាំងជាច្រើនទៀត​​។ នេះបើតាម​ការចុះ​ផ្សាយរបស់កាសែត Viet Nam News។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមផ្លែឈើ និងបន្លែវៀតណាម (VINAFRUIT) ការនាំចេញផ្លែឈើ និងបន្លែក្នុងខែមីនា ឆ្នាំ ២០២៥ ​រំពឹង​ថា​នឹង​មានចំនួន ៤២១ ​លានដុល្លារអាមេរិក ធ្លាក់ចុះ ១០,៥ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ វា​គឺជា​​ការធ្លាក់ចុះប្រាក់ចំណូលនៃការនាំចេញ​​​ប្រចាំខែ ខែទី៣ជាប់ៗគ្នា ដែល​ផ្ទុយពីឆ្នាំ ២០២៤ ពេល​វៀតណាមបាន​កត់ត្រាពីកំណើនជារៀងរាល់ខែ​។ ​

គិតត្រឹមចុង​ខែមីនានេះ ពោលគឺ​ត្រីមាសទី១ ឆ្នាំ ២០២៥​ ការនាំចេញផ្លែឈើ និងបន្លែវៀតណាម មាន​ចំនួន​សរុប ១,១ ប៊ីលាន​ដុល្លារ ដោយ​ធ្លាក់ចុះ​ ១៣,២ ភាគរយ ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ​

ការ​នាំ​ចេញ​ទុរេន​ក្លាសេ ​បង្ហាញ​ពី​ការ​លំបាក​ដែល​វិស័យ​វៀតណាម​មួយ​នេះ​ប្រឈម​មុខ។ វៀតណាម​ទទួល​បាន​ការអនុញ្ញាត​នាំចូលទុរេនក្លាសេ​ទៅកាន់ទីផ្សារចិន ក្នុងខែសីហា ឆ្នាំ​មុន​។ ​យ៉ាងណា​មិញ​ រហូតមកដល់ពេលនេះ ​គេ​មិនទាន់ឃើញមាន​ការនាំចេញ​ណាមួយ​នៅឡើយ​ទេ​ ​ហើយធ្វើឱ្យ​ពិបាកសម្រេចបាន​គោលដៅបង្កើនប្រាក់ចំណូលពីការនាំចេញ។

​VINAFRUIT បាន​ព្រមានថា ប្រសិនបើនិន្នាការធ្លាក់ចុះ​នៅតែបន្ត វៀតណាម​នឹង​មិន​អាច​សម្រេចបាន​នូវគោលដៅនាំចេញឆ្នាំ ២០២៥ របស់ខ្លួននោះទេ​។

កាលពីដើមឆ្នាំនេះ​ អាជ្ញាធរចិន​បាន​រឹតត្បឹតតឹងរុឹង​លើ​ការនាំចូល​​ ដោយ​តម្រូវឱ្យ​មាន​ការ​ត្រួតពិនិត្យ​សារធាតុគីមីបង្កជំងឺមហារីកលើ​ទុរេន​នាំចូលពីប្រទេស​ថៃ និងវៀតណាម។ ការណ៍នេះ​ធ្វើឱ្យការនាំចេញទុរេនរបស់​វៀតណាម ដែល​ពឹង​ផ្អែក​លើ​ទីផ្សារចិន​ ធ្លាក់ចុះយ៉ាងគំហុក ដែល​ធ្វើឱ្យការនាំចេញនៃវិស័យកសិផលទាំងមូល ធ្លាក់ចុះដែរ។

ក្រៅពីធុរេន ផលិតផល​ពី​វិស័យកសិកម្មផ្សេងទៀត ក៏ប្រឈមមុខ​នឹង​ការត្រួតពិនិត្យស្រដៀងគ្នា​ពីប្រទេស​ទីផ្សារនាំចូល​ផ្សេងៗទៀតផងដែរ ​រួមទាំងបញ្ហា​ស្លាកយីហោ និងការត្រួតពិនិត្យគុណភាព។ បទប្បញ្ញត្តិតឹងរុឹង​នៅ​ក្នុងប្រទេស​ជា​គោលដៅនាំចេញសំខាន់ៗ តម្រូវឱ្យអាជីវកម្មវៀតណាម​បំពេញតាមស្តង់ដារអន្តរជា​តិ។

អនុ​ប្រធាន​នាយកដ្ឋាន​គុណភាព ការកែច្នៃ និង​អភិវឌ្ឍន៍​ទីផ្សារ នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទវៀតណាម​ លោក Lê Thanh Hoa ​បាន​និយាយថា​ វិស័យកសិកម្ម​វៀតណាមនៅតែ​ងាយរងគ្រោះ។ បញ្ហាដូចជាផលិតកម្មខ្នាតតូច ការចំណាយខ្ពស់ ដំណើរការមិនល្អក្រោយការប្រមូលផល និងកង្វះការត្រួតពិនិត្យគុណភាពតាមស្តង់ដារ ​បាន​ធ្វើឱ្យ​កំណើននៃវិស័យ​នេះនៅមាន​កម្រិត​​។ ការត្រួតពិនិត្យគុណភាពជាច្រើនអាស្រ័យលើបទពិសោធន៍ក្រៅ​បច្ចេកវិទ្យា​ ដែលធ្វើឲ្យអាជីវកម្មពិបាកបំពេញតាម​បទ​ប្បញ្ញត្តិ​នៃការនាំចូលដ៏តឹងរុឹង​។

លោក Hoa ស្នើឱ្យអាជីវកម្មប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាម ដើម្បីទទួលបានការកាត់បន្ថយពន្ធគយ និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ក្រសួងកំពុងរឹតបន្តឹងការត្រួតពិនិត្យគុណភាព ដើម្បីបំពេញតាមស្តង់ដារប្រទេសនាំចូល និងកំពុងកែលម្អការត្រួតពិនិត្យ ចេញការព្រមាន និងអនុវត្តការពិន័យដើម្បីការពារកេរ្តិ៍ឈ្មោះកសិកម្មរបស់វៀតណាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ

ព័ត៌មានជាតិ២១ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ចិន ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ ហ្សេលេនស្គី ដែល​ថា​ខ្លួន​លួច​ជួយ​រុស្ស៊ី

ព័ត៌មានជាតិ៥០ នាទីutes មុន

ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹង​ប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ

Sokha Hotels

ព័ត៌មានពេញនិយម