Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាបញ្ជាឱ្យ Samsung បង់ពន្ធ និងពិន័យ ជាង ៦០០ លាន​ដុល្លារ

បានផុស

នៅ

ឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុន Samsung និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន​នៅក្នុងប្រទេស បង់ពន្ធដែល​នៅសល់ និងការផាក​ពិន័យ​រហូតដល់ ៦០១ លាន​ដុល្លារ ចំពោះ​ការ​គេចវេស​ពន្ធលើការនាំចូលឧបករណ៍ទូរគមនាគមន៍សំខាន់ៗ។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការទាមទារ​នេះ ​គឺ​ស្មើ​នឹង​មួយ​ភាគធំ​នៃប្រាក់ចំណេញសុទ្ធឆ្នាំមុន​ ចំនួន ៩៥៥ លានដុល្លារ ដែល​ក្រុមហ៊ុន Samsung ​រក​បាន​ក្នុងប្រទេសឥណ្ឌា ដែល​ជាទីផ្សារ​ដ៏ធំបំផុតមួយ​សម្រាប់​វិស័យ​អេឡិចត្រូនិក និងស្មាតហ្វូន។ ​

ក្រុមហ៊ុន Samsung ដែលនាំចូលឧបករណ៍ទូរគមនាគមន៍​ តាមរយៈ​បណ្តាញរបស់ខ្លួននៅឥណ្ឌា​ បានទទួលការព្រមាននៅឆ្នាំ ២០២៣​ ចំពោះ​ការបន្លំ​ការនាំចូល​ ដើម្បីគេចវេសពីពន្ធ ១០ ភាគរយ​ ឬ ២០ ភាគរយ​ ​លើ​សមាសធាតុ​បញ្ចូនសេវា​ទូរស័ព្ទ​នៅលើ​​អង់តែន​។ Samsung បាននាំចូល និងលក់របស់ទាំងនេះ​ ទៅឱ្យក្រុមហ៊ុន Reliance Jio ​របស់​មហាសេដ្ឋីទូរគមនាគមន៍ លោក​ Mukesh Ambani។

ក្រុមហ៊ុន Samsung បានជំរុញឱ្យអាជ្ញាធរពន្ធ​របស់​ឥណ្ឌាទម្លាក់ការត្រួតពិនិត្យ ដោយនិយាយថាសមាសធាតុនាំចូលរបស់​ខ្លួន​មិន​ជាប់ពន្ធ​នោះទេ ហើយថា​ ​មន្ត្រីឥណ្ឌា​បានដឹងពីការអនុវត្ត​ការចាត់ថ្នាក់​ទំនិញ​របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ​។

​ទោះយ៉ាងណាក៏ដោយ​ ​អាជ្ញាធរ​គយឥណ្ឌាបាន​ជំទាស់​នឹង​ការលើកឡើងរបស់​នេះ ​ក្នុង​​បទបញ្ជា​សម្ងាត់​ថ្ងៃទី ៨ មករា ដែល​មិន​បង្ហាញ​ជា​សាធារណៈ ប៉ុន្តែ​បាន​ឃើញដោយ​រ៉យទ័រ​។ លោក Sonal Bajaj ស្នងការគយ បាននិយាយ​ក្នុងដីកានោះថា Samsung បានបំពានច្បាប់របស់ប្រទេសឥណ្ឌា ​ដោយ​បង្ហាញឯកសារមិនពិតដោយ​ដឹង​ខ្លួន និង​មាន​ចេតនា នៅចំពោះមុខអាជ្ញាធរគយ សម្រាប់​ដំណើរ​ការ​ត្រួតពិនិត្យ​

ក្រុមហ៊ុន Samsung ត្រូវបាន​អាជ្ញាធរ​បញ្ជាឱ្យបង់ប្រាក់សរុបចំនួន ៤៤,៦ ប៊ីលាន​រូពី (៥២០ លាន​ដុល្លារ​) ​ដែល​រួមមាន​ទាំង​ពន្ធ​មិន​ទាន់បង​ និងការពិន័យ ១០០ ភាគរយ​ ។ លើសពីនេះ មន្រ្តី​ប្រតិបត្តិចំនួន ៦ មកពី Samsung India កំពុងប្រឈមនឹងការផាកពិន័យសរុបចំនួន ៨១​ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម