ព័ត៌មានអន្ដរជាតិ
គណៈរដ្ឋមន្រ្តីថៃ អនុម័តលើព្រាងច្បាប់ស្ដីពីផែនការកាស៊ីណូ
គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីកាស៊ីណូ និងកន្លែងកម្សាន្ត ខណៈរដ្ឋាភិបាលចង់បង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការបង្កើតភាពស្របច្បាប់សម្រាប់កាស៊ីណូ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះ នឹងកម្រិតចំនួនប្រជាជនថៃដែលអាចចូលលេងល្បែងក្នុងកាស៊ីណូ ដោយវាទាមទារថ្លៃចូលលេង ៥ ០០០ បាត និងមានភស្តុតាងបញ្ជាក់ថាមានប្រាក់ ៥០ លានបាត នៅក្នុងប្រាក់បញ្ញើរបស់ធនាគារ។ ការកំណត់នេះ នឹងកម្រិតលទ្ធភាពដែលប្រជាជនថៃអាចចូលលេងល្បែងក្នុងកាស៊ីណូ។
សេចក្ដីព្រាងច្បាប់ បានកំណត់ផងដែរថា ទីតាំងកាស៊ីណូត្រូវតែរួមចំណែកត្រឹម ១០ ភាគរយ នៃកន្លែងកម្សាន្តប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Julapun Amornvivat បាននិយាយកាលពីដើមខែនេះថា តម្រូវការបញ្ជាក់ទ្រព្យសម្បត្តិសម្រាប់ជនជាតិថៃ ប្រហែលជានឹងត្រូវលុបចោល ព្រោះវាមិនរាប់បញ្ចូលមនុស្សច្រើនពេក។ លោកបន្តថា មន្ត្រីថៃបានសម្រេចដាក់សេចក្តីព្រាងច្បាប់នេះក្នុងទម្រង់បច្ចុប្បន្ន ហើយនឹងធ្វើវិសោធនកម្មតាមក្រោយ ប្រសិនបើត្រូវការ។

ចំពោះការអនុម័តរបស់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា បានថ្លែងថា សេចក្តីលម្អិតនៃច្បាប់ស្ដីពីកាស៊ីណូដដែលមិនទាន់បញ្ចប់នៅឡើយទេ ហើយសភានឹងកំណត់ចុងក្រោយ។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅសភាតំណាងរាស្រ្ត ហើយប្រសិនបើត្រូវបានអនុម័ត ក៏វានឹងត្រូវការការអនុម័តពីព្រឹទ្ធសភា និងព្រះមហាក្សត្រផងដែរ។
គួរគូសបញ្ជាក់ថា ល្បែងស៊ីសងភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ក្រៅតែពីការប្រណាំងសេះ ចាក់ឆ្នោត និងកីឡា ដែលគ្រប់គ្រងដោយរដ្ឋមួយចំនួន ប៉ុន្តែកន្លងមក រដ្ឋាភិបាលថៃបានជំរុញដាក់កាស៊ីណូឱ្យនៅស្របច្បាប់ ដើម្បីជំរុញវិស័យទេសចរណ៍ បង្កើតការងារ និងបង្កើនចំណូលជូនរដ្ឋ ទោះបីជាមានការប្រឆាំងរិះគន់ចំពោះផែនការដ៏ចម្រូងចម្រាស់នេះក៏ដោយ។
រដ្ឋាភិបាលថៃសង្ឃឹមថា ផែនការរបស់ខ្លួននឹងទាក់ទាញការវិនិយោគ ១០០ ប៊ីលានបាត ក្នុងគម្រោងកាស៊ីណូ និងកន្លែងកម្សាន្ត ហើយជំរុញការមកដល់របស់ភ្ញៀវទេសចរលើសពីធម្មតាចន្លោះពី ៥-១០ ភាគរយ ខណៈបង្កើតប្រាក់ចំណូលជាង ១២ ប៊ីលានបាត/ឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?