ព័ត៌មានជាតិ
ការវាស់វែងដីធ្លីក្នុងខេត្តកំពង់ស្ពឺ សម្រចបានប្រមាណ ៩៩% ជំរុញបញ្ចប់ត្រឹមឆ្នាំ ២០២៥
ខេត្តកំពង់ស្ពឺសម្រេចបានការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានប្រមាណ ៩៩% ហើយកំពុងជំរុញឲ្យបញ្ចប់ត្រឹមឆ្នាំ ២០២៥។
ក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២ ឃុំ គឺឃុំពាំងល្វា និងឃុំជើងរាស់ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា ទូទាំងខេត្តកំពង់ស្ពឺមានក្បាលដីប៉ាន់ស្មានប្រមាណជា ១ ១០៧ ២៧២ ក្បាលដី ក្នុងនោះក្រុមការងារបានវាស់វែងក្បាលដីបានចំនួន ១ ០៨៨ ០៩៥ ក្បាលដីស្មើនឹង ៩៩.៦%។

លោកអភិបាលខេត្តបានបន្តថា នៅសល់ក្បាលដីប្រមាណ ១៩ ៤៧៧ ទៀត នៅមិនទាន់វាស់វែងដែលស្ថិតក្នុងស្រុកចំនួន ៤ គឺស្រុកឱរ៉ាល់ ស្រុកបសេដ្ឋ ស្រុកភ្នំស្រួច និងស្រុកថ្ពង ដោយសារនៅជាប់ពាក់ព័ន្ធនិងការបែងចែកដែនរដ្ឋបាលខេត្តនិងខេត្ត ដែនជម្រកសត្វព្រៃ និងក្រុមហ៊ុនសម្បទានមិនទាន់ដាច់ស្រេច។
ក្នុងដំណើរការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋបានចំនួន ៨៧៣ ១០២ បណ្ណ ស្មើ ៧៩.៩% និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ៧១៤ ៧៥៧ បណ្ណ ស្មើ ៦៥.៤%។
ជាមួយលទ្ធផលសម្រេចបាននេះ អភិបាលខេត្តកំពង់ស្ពឺក៏ជំរុញដល់មន្ត្រីជំនាញឲ្យបញ្ចប់ការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានចប់រួចរាល់ក្នុងឆ្នាំ ២០២៥៕



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក