Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្ត​ឱ្យ​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​​ជប៉ុន ពង្រីក​តួនាទី​របស់​ខ្លួន​ជា “ស្ពាន” រវាង​សហគ្រាស​ធុនតូច និង​មធ្យម​ជប៉ុន ជា​មួយ​ដៃគូ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ជា​មួយ​តំណាង​សមាគម នៅ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី បានកោតសរសើរចំពោះសមិទ្ធផលការងារចាប់តាំងពីសមាគមចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០២។ បច្ចុប្បន្ន សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុនមានសមាជិកប្រមាណ ១.០០០នាក់ និង​អនុវត្តសកម្មភាព​នានា ដូចជា JAC Japan Desk ដែល​ផ្តល់​សេវា​ប្រឹក្សាយោបល់ ការ​ជ្រើសរើស​បុគ្គលិក និង​ការកសាង​បណ្តាញ​ធុរកិច្ច សម្រាប់​សហគ្រាស​ធុនតូច និងមធ្យមជប៉ុន ដែល​កំពុង​ប្រតិបត្តិការ ឬ​ចាប់​អារម្មណ៍​ឈាន​ចូលក្នុងទីផ្សារកម្ពុជា។

លោក​រដ្ឋមន្ត្រី បានលើកឡើងថា ដោយ​សារ​​​ប្រទេស​ជប៉ុនជា​សង្គមដែល​មានប្រជាជន​វ័យចំណាស់ច្រើន និង​ការថមថយកំណើនសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម​របស់ជប៉ុនមួយ​ចំនួ ន​កំពុង​ស្វែងរក​ឱកាស​ធុរកិច្ច​នៅក្រៅប្រទេស ហើយពួកគេអាចនឹងពិបាកចូលទៅក្នុងទីផ្សារថ្មី។ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​សមាគមបន្តគាំទ្រសហគ្រាសទាំងនេះ តាមរយៈ​ការភ្ជាប់ទំនាក់ទំនង និង​ការផ្តល់​ប្រឹក្សាយោបល់​ច្បាស់លាស់ ក៏ដូចជាជួយសហគ្រាសក្នុង​ស្រុក​ស្វែងរកឱកាសធុរកិច្ចនៅជប៉ុន​ផង​ដែរ​។

ជា​​ចុង​ក្រោយ​លោករដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានណែនាំ​ឱ្យសមាគមផ្តោតលើការពង្រឹងស្ថាប័ន កសាង​មូលដ្ឋានទិន្នន័យ​សមាជិកជាបណ្តុំធនធានមនុស្សសម្រាប់តម្រូវការផ្សេងៗ និងពង្រីក​ប្រភព​​ចំណូល​របស់​ខ្លួន ប៉ុន្តែ​ត្រូវ​រក្សាគុណ​តម្លៃ និង​បេសកកម្ម​ជា​ស្ថាប័ន​មិន​រក​ប្រាក់ចំណេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម