ព័ត៌មានជាតិ
គយ នឹងដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងការរាយការណ៍ទំនិញនាំចេញក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយបណ្តោះអាសន្ន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងការរាយការណ៍អំពីទំនិញនាំចេញ ក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយបណ្តោះអាសន្ន (CTSM) នៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពការងារនិងកាន់តែរហ័ស។

បើតាមអគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ឱ្យដឹងថា ការសម្រេចដាក់ឱ្យអនុវត្តមុខងារ គ្រប់គ្រងការរាយការណ៍អំពីទំនិញនាំចេញតាមផ្លូវទឹក ក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយបណ្ដោះអាសន្ន (CTSM) នេះ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញកិច្ចសម្រួល ពាណិជ្ជកម្មតាមផ្លូវទឹកក្នុងការរាយការណ៍អំពីទំនិញ និងការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យទំនិញនាំចេញតាមនាវា ឱ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ជាក់ស្តែង មុខងារគ្រប់គ្រងការរាយការណ៍អំពីទំនិញនាំចេញ ក្នុងប្រព័ន្ធគ្រប់គ្រងសន្និធិគយបណ្តោះអាសន្ន (CTSM) នេះនឹងដាក់ឱ្យអនុវត្តជាផ្លូវការ នៅសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ។
នីតិវិធីលម្អិតនៃការអនុវត្តមុខងារនេះ មាននៅក្នុងសៀវភៅមគ្គុទេសក៍មុខងាររាយការណ៍ទំនិញ សម្រាប់បែបបទនាវាចេញ ដែលអាចរកបានក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?