Connect with us

សេដ្ឋកិច្ច

សហគមន៍ណែនាំឱ្យពលរដ្ឋដឹងពីប្រភពទុរេន នៅចំពេលដែលកម្ពុជារឹតត្បិតទុរេននាំចូល

បានផុស

នៅ

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបាន​ណែនាំ​ឱ្យប្រជាពលរដ្ឋត្រូវដឹង​ពីប្រភពទុរេនច្បាស់លាស់មុនពេលសម្រេចចិត្តទិញទុរេន ដើម្បីគេចផុតពីការប៉ះពាល់ដល់សុខភាព នៅចំពេលដែលរាជារដ្ឋាភិបាលបានរឹតត្បិតការនាំចូលទុរេនពីប្រទេសថៃ និងវៀតណាមបន្ទាប់ពីប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឆេងលី ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ថា ទុរេនភាគ​ច្រើនដែលនាំចូលមកពីវៀតណាម​ខុសពីទុរេនក្នុងស្រុកបន្តិច ដោយទុរេនខ្មែរសម្បុរស្អាត បន្លាស្រួចល្អ។ តែទុរេននាំចូលបន្លារង្វើលហើយរិចរិលដោយសារការដឹកជញ្ជូនឆ្ងាយ។ ប៉ុន្តែលោកអះអាងថា ភិនភាគមិនមែនជាចំណុចសំខាន់ទេ សំខាន់គឺប្រភពច្បាស់លាស់។

លោក ហេង ឆេងលីបន្ថែមថា៖ «អ្វីដែលបងប្អូនត្រូវគិត គឺរកប្រភពដែលជឿទុកចិត្តបាន តាមរយៈចម្ការដែលបងប្អូនស្គាល់ មានទំនាក់ទំនងធ្លាប់ទិញ ឬក៏អាចទាក់​មកសហគមន៍​ប្រសិនបើចង់ទិញទុរេនពីខាងកំពង់ចាម ឬបែកអន្លូង ឱ្យគាត់ទាក់ទងមកសហគមន៍តែម្ដង ព្រោះសហគមនមានសមាជិកជិត ១០០ នាក់នៅបែកអន្លូង។ បើមិនច្បាស់ទាក់ទងឱ្យគាត់ទាក់​ទងមកសហគមន៍ សហគមន៍ជួយសម្រប​សម្រួល​ក្នុង​ការ​ទិញ-លក់ អាហ្នឹងច្បាស់ហ្មង។ ប្រភពសំខាន់ណាស់ ភិនភាគគ្រាន់តែរឿងមួយចំណែកទេ»។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បានសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ពន្លឿនក្នុងការរៀបចំសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី ​Basic Yellow 2 ​បន្ទាប់ពីប្រទេសចិនបានរឹតត្បិត​ការនាំចូលផ្លែទុរេន​ពីវៀតណាម និងថៃ។

សេចក្ដីណែនាំរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍លើការវិភាគរកសារធាតុគីមី ​Basic Yellow 2 ឬ Auramine និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគ នៅតាមមាត់ច្រក នៅពេលដែលមានការនាំចូលផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះ លើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្តេចទុរេន គាំទ្រចំណាត់ការខាងលើ ប៉ុន្តែស្នើឱ្យរដ្ឋាភិបាលបង្កើតយន្តការតាមដាន ដើម្បីធានាប្រសិទ្ធភាព ផ្ដល់ទំនុកចិត្តដល់អ្នកបរិភោគ។

លោក ឃឹម ប៊ុនឡែនយល់ថា៖ «ទាល់តែមានយន្តការតាមដានថាតើវិធានការហ្នឹងមានប្រសិទ្ធភាពអត់ ព្រោះកន្លងមកមានការរឹតបន្តឹងមែន ប៉ុន្តែចុងក្រោយនៅតែនាំចូលមកហូរហែរដដែលហ្នឹង ទី១ គឺបិទនៅច្រកព្រំដែនហ្នឹងហ្មង តាចូល​មកស្រុកខ្មែរហើយពិបាកណាស់ និងចុះទៅកន្លែងលក់ ដើម្បីកម្លាអ្នកលក់កុំឱ្យយកចេះតែចង់បានលុយយករបស់គេ​ថោកៗមកលក់សម្រាប់ខ្មែរ ហើយកុហកថា ទុរេនតំបន់នេះ តំបន់នេះ អាហ្នឹងវាខូចឈ្មោះទុរេនតំបន់ហ្នឹងទៀត»។

បើតាមលោក ឃឹម ប៊ុនឡែន ដើម្បីបញ្ចៀសហានិភ័យសម្រាប់សុខភាព អ្នកទិញស្គាល់ប្រភពឱ្យច្បាស់ទាំងអ្នកលក់ ឬម្ចាស់ចម្ការ ហើយអតិថិជនត្រូវស្វែងយល់ថា រដូវណាជារដូវទុរេន ហើយទុរេនដែលលក់តាមផ្លូវថោកៗ គួពិចារណាដែរ ព្រោះទុរេនជារបស់ថ្លៃ មិនអាចលក់ធូរថ្លៃបានទេ ហើយចៀសវាងកុំញាំ បើមិនទាន់ដល់រដូវ និងស្គាល់ប្រភពច្បាស់៕

រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ នេះអាចនឹងចាប់ផ្ដើម​នៅមុនពេលបុណ្យចូលឆ្នាំខ្មែរ ដែលមានពពួកទុរេនពូជស្រាល ដូចជាពពួមូសាំងឃីង អាចចាប់ផ្ដើមដល់ខ្លះៗ ប៉ុន្តែមិនច្រើនទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម